បរទេស៖ Christian Eriksen បានបង្ហាញពីទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍ក្នុងការប្រកួតមិត្តភាពក្រៅផ្ទះ ជាមួយនិង​ក្រុម ​​Ranger របស់ស្កុតឡេនដ៏កាលពីថ្ងៃច័ន្ទ  និងខិតកាន់តែជិតក្នុងការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Brentford​ នៅក្របខណ្ឌ Premier League វិញ។

Christian Eriksen steps up comeback with two assists in Brentford friendly  | Christian Eriksen | The Guardian

សម្រាប់ការប្រកួតកំដៅសាច់ដុំនេះដែរ Eriksen ចូលលេងបានរហូតដល់ជិត ៨០ នាទីនិងបាន​បង្កើត​ឪកាស​បញ្ចប់ទី(Assist) អោយមិត្តរួមក្រុមថ្មីស៊ុតបញ្ចូលទីគូ​ប្រកួតក្នុងលទ្ធផលស្មើគ្នា២ទល់និង២

គួរបញ្ជាក់ថាខ្សែបម្រើកណ្តាលក្រុមជម្រើសជាតិដាណឺម៉ាកបានជួបឧប្បត្តិហេតុដួលសន្លប់ដោយសារជំងឺគាំងបេះដូងនៅក្នុង ព្រឹត្តការណ៏ Euro២០២០ វគ្គជម្រុះក្នុងពូល មុនពេលត្រូវបានក្លឹប Inter Milan សម្រេចចែកផ្លូវគ្នា ចេញ​ជាបន្ត​បន្ទាប់​។ ទោះយ៉ាងណាកាលពីពេលថ្មីៗនេះ ក្រុមគ្រូពេទ្យបានបញ្ជាក់ច្បាស់ពីសុខភាពល្អប្រសើរឡើ​ងវិញ​ក្រោយពីប្រើ​ប្រាស់​ការ​ដាក់​ឧបករ​ណ៏​​​ជំនួយ​បេះដូង​ដោយ​ជោគជ័យមក Eriksen បានសម្រេចចិត្តត្រឡប់​មក​ចូលរួមនៅលីគកំពូលអង់គ្លេសវិញដោយគ្មានតម្លៃខ្លួន កំលុងពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករបានបើកដំណើរការ​ជា​លើកទីពីរកាល​ពីខែ​មករា២០២២កន្លងទៅ៕

 

ប្រភពព័ត៍មាន៖ Goal