បរទេស៖ Man. Utd នឹងត្រូវ​ចំណាយយ៉ាងហោចណាស់ ១០០ លានផោន ដើម្បីមានឱកាសចុះហត្ថលេខាខ្សែប្រយុទ្ធ Harry Kane របស់ Tottenham Hotspur ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅរដូវក្តៅនេះ យោងគេហទំព័រ ESPN បានចុះផ្សាយ។

Tottenham Hotspur set to keep Harry Kane for one more season | Sport | The  Sunday Times

ក្រុម​ជើងឯកអង់គ្លេស២០សម័យមានក្តីរំពឹចង់នាំយកខ្សែប្រយុទ្ធ​កណ្តាល​ថ្មី​មួយរូបនៅមុនរដូវកាល២០២១-២០២២ ចាប់ផ្តើមស្របពេលខ្សែប្រយុទ្ធជើងចាស់ Edinson Cavani គ្រោងចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន​ស្របពេល អនាគត​មិនច្បាស់លាស់ របស់ខ្សែប្រយុទ្ធស្លាប Cristiano Ronaldo ។ បេក្ខភាពអ្នក់ចាត់ការទូទៅដែលផ្សារភ្ជាប់ការផ្លាស់មកដឹកនាំMan.Utdជាអចិន្រ្តៃយ៏លោក Mauricio Pochettino មានបំណងចង់ជួបជុំជាមួយ Kane ប្រសិនគ្រូបង្វឹក Paris Saint-Germain ផ្លាស់មកដឹកនាំ Man United នៅ់​រដូវកាលក្រោយនោះ ។ហើយសម្រាប់ប្រធានក្រុមជម្រើសជាតិ អង់គ្លេសរូបនេះក៏បើកចំហរផ្លាស់ទៅចូលរួម ជា​មួយ​គ្រូបង្វឹកអាហ្សង់ទីន នៅទឹកដី Old Trafford ក្រោយពីMan. City  ត្រូវវបានប​ដិសេធ​សំណើរ​ដេញ​ថ្លៃ​ជា​ច្រើន​​ដងរួចមក ។

Edinson Cavani sends message over Cristiano Ronaldo selection amid lack of  playing time - Mirror Online

ប្រភពខាងលើបន្តថាៈ Kane ក៏ចង់បានប្រាក់ឈ្នួល ៣៥,០០០០ផោន ក្នុងមួយសប្តាហ៍ដូចទៅនិង David de Gea គោលបំណក្លាយជាកីឡាករដែលមានប្រាក់ចំណូលច្រើនជាងគេទី២បន្ទាប់ពីCristiano  Ronaldo ។ Kane រកបាន១៧គ្រាប់និង Assist ៣ដង ក្រោយចូលលេងបាន៣៤ដងនៅរដូវកាលនេះ និងមានកុងត្រាជាង ២ឆ្នាំ ទៀតជាមួយក្រុមលោកAntonio Conte៕

 

ប្រភពព័ត៍មាន៖ Sportsmole