បរទេស៖ លោក Ralf Rangnick បាន​ប្រាប់​ក្រុម Manchester United របស់​លោក ឲ្យលេង​ដោយដោយ​សេរី​ភាព​ដូច​ទៅនឹង Anthony Elanga អ៊ី​ចឹង​ ក្រោយពី​ខ្សែ​បម្រើ​ស្លាប​វ័យ​១៩​ឆ្នាំរូបនេះ បាន​ឲ្យ​ពួក​គេ​ដណ្តើម​បាន​លទ្ធផល​ស្មើ ១-១ ជាមួយនឹងក្រុម Atletico Madrid កាលពីថ្ងៃពុធ​។

Elanga បាន​ចូលលេងក្នុងនាម​ជាកីឡាករ​បម្រុង​នៅ​នាទី ទី​៧៥ និង​បាន​ស៊ុត​បាល់បញ្ចូល​ទីនៅ​នាទី ទី​៨០ ក្រោយពី Atletico បាន​គ្រប់គ្រង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ១៦​ក្រុម​ចុងក្រោយ ជើង​ទី​១ របស់ពួក​គេ​ស្ទើរ​តែ​ទាំងស្រុង នាកីឡដ្ឋាន Wanda Metropolitano​។ ប៉ុន្តែ លទ្ធផល​ស្មើ​នេះ ហាក់ដូច​ជា​ជ័យជម្នះ​មួយ​សម្រាប់ក្រុម Man United អ៊ី​ចឹង ខណៈ​ដែលពួកគេ​លេង​មិនបានល្អ​សោះ​ក្នុង​តង់​ទី​១ ហើយប​ច្ចុប្បន្ន ពួក​គេកំពុងតែ​ស្ថិតក្នុង​ទី​តាំង​ដ៏​រឹង​មាំ​ក្នុងការ​ឈាន​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ​។

លោក Rangnick បាន​​ឲ្យដឹងថា៖ «ក្នុង​រាល់​ការ​ប្រកួត​ទាំង​អស់​ដែលរូប​គេ​បាន​លេង រូបគេ​បង្ហាញ​ថា រូប​គេ​កំពុង​តែ​លេង​ជាមួយនឹងការ​ស្រេក​ឃ្លាន និង​ភាព​រីក​រាយ​។ រូបគេ​កំពុង​តែ​ពេញ​ចិត្ត​នឹង​ការ​លេង​របស់​គេនៅលើ​ទីលាន ហើយ​រូប​គេ​ដឹង​ច្បាស់ពីអាវុធ​របស់គេ និង​ចង់​បង្ហាញពីអាវុធ​នោះ​»​។ ក្នុង​ការ​ប្រកួត​មួយ​គូ​ទៀត​នៅ​ថ្ងៃ​ដដែលនោះ ក្រុម Ajax ក៏​បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ ២-២ នៅលើ​ទឹកដីក្រុម Benfica ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​១ ផង​ដែរ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia