បរទេស៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តការណ៏បាល់ទាត់ទ្វីបអឺរ៉ុបដ៏ធំបំផុត Uefa Champions League ឆ្នាំ ២០២២នេះ​ នឹងត្រូវផ្លាស់ ទៅធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំងវិញ បន្ទាប់ពីប្រទេសរុស្ស៊ីត្រូវបានដកចេញពីការប្រកួតក្រោយពី​ប្រធានាធិបតី​រុស្សី​លោកវ្លាឌីមៀពូទីន បានសម្រចអោយកងទ័ព ធ្វើការលុក​លុយក៏ដូចជាវាយប្រហាររប្រទេសអ៊ុយក្រែនរួចមក។

Paris to host UEFA Champions League final stripped from Saint Petersburg

គួរ​​​បញ្ជាក់ថាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រសម្រាប់ព្រឹត្តការណ៏បាល់ទាត់លីកអាជីពកំពូលដ៏ល្បីល្បាញរបស់អឺរ៉ុប និង ពិភពលោក​ដ៏​មាន​កិត្យានុភាព​តាមផែនការគ្រោងទុកនៅ​ទីក្រុង St Petersburg នៅ​ថ្ងៃ​ទី ២៨ ខែ​ឧសភា។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 Grand Prix របស់ប្រទេសរុស្ស៊ី ដែលនឹងត្រូវធ្វើឡើងនៅទីក្រុង Sochi ក្នុងខែកញ្ញា ក៏ត្រូវបានលុបចោលចោលផងដែរ។ គណកម្មាធិការរៀបចំការប្រកួត F1 និយាយថាវា មិនអាចទៅ​រួច​ទេ ក្នុងការរៀបចំព្រឹត្តិការណ៍នៅក្នុង “កាលៈទេសៈបច្ចុប្បន្ន ។

UEFA to host 2022 Champions League Final in Paris, not Saint Petersburg -  Managing Madrid

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក៏បានប្រកាសផងដែរថាៈ សហព័ន្ធកីឡាអន្តរជាតិគួរតែផ្លាស់ទី ឬលុបចោលព្រឹត្តិការណ៍​កី​ឡា​​ទាំងឡាយរបស់ពួកគេ ដែលបច្ចុប្បន្នគ្រោងធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ី ឬបេឡារុស្សនោះ៕

 

ប្រភពព័ត៍មាន៖ BBC