បរទេស៖ ​Cristiano Ronaldo បាន​បង្ហើប​ប្រាប់ថា រូបលោកនៅតែ​មាន​បំណង​បន្តអាជីពបាល់ទាត់យ៉ាងហោចណាស់ ពីបួន ឬ​ប្រាំ ឆ្នាំ​ទៀតទៅមុខយ៉ាងតិច​ទោះបី​ឈានចូលដល់វ័យ ៣៧ ឆ្នាំទៅហើយក្តី ប៉ុន្តែខ្សែប្រយុទ្ធស្លាបរូបនេះនៅតែរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ១៥គ្រាប់ សម្រាប់ Man. Utd ក្នុងការបង្ហាញ​ខ្លួនសរុបគ្រប់ក្របខណ្ឌប្រកួត២៩លើក។

Cristiano Ronaldo reveals date he will QUIT football as 37-year-old striker  targets more trophies at Man Utd

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបច្ចុប្បន្នមានកិច្ចសន្យានៅទឹកដី  Old Trafford រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ក៏ប៉ុន្តែរូបលោកបានប្រាប់មិត្តភក្តិជិតស្និទ្ធថាខ្លួនកំពុងបង្កើនការហ្វឹកហាត់ដើម្បីសម្របខ្លួនទៅនិងក្របខណ្ឌ Premier League នៅរដូវកាល​នេះ អោយបានល្អប្រសើរច្រើនជាងមុនបន្ថែមទៀត ។ ទោះយ៉ាងណាRonaldo បានបញ្ជាក់ច្បាស់ពីបំណងលេងដល់វ័យលើសពី៤០ ឆ្នាំផងដែរ ។

The Portuguese does not want to stop Cristiano Ronaldo wants to play  another four or five years - Please My News

ដកស្រង់ដោយ DAZN ម្ចាស់ពានបាល់មាស៥សម័យបានលើកឡើងយ៉ាងដូច្នេះថាៈវាពិបាកណាស់ក្នុងការលេងបាល់លើសពីអាយុដែលខ្លួនមាន ខ្ញុំមិនចង់ បានច្រើនជាងនេះទេ ប៉ុន្តែប្រសិនក្លឹបនៅផ្តល់ឪកាស តើហេតុអ្វិដែលខ្ញុំត្រូវបដិសេធ  ហើយនៅក្នុងក្រុមជម្រើសជាតិក៏ដូចគ្នាផងដែរ។ ខ្ញុំដឹងថាវា​អាច មានពេលរហូតដល់៤រឺ៥ឆ្នាំទៀត យើងនឹងឃើញ ហើយខ្ញុំចង់ឈ្នះអ្វីៗជាច្រើនទៀត។អ្នកត្រូវតែមានភាពឆ្លាតវៃ ចន្លោះ១៨, ២០ ឬ ២៥ ឆ្នាំ ព្រោះវា​មិនដូច នៅវ័យ៣៥ ឆ្នាំ នោះទេ។ តែវាបានផ្តល់មកវ័យភាពចាស់ទុំ  នោះហើយជាមូលហេតុដែលខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងទម្រង់របស់ខ្ញុំ ខ្ញុំនៅតែ​ស៊ុត​បញ្ចូលទីបានសម្រាប់ទាំងក្នុងក្រុមជម្រើសជាតិ និងនៅ Man. Utd ហើយ​នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​ចង់​បន្ត​បែប​នេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole