បរទេស៖ គ្រូបង្វឹក Paris Saint-Germain លោក Mauricio Pochettino បានសម្លឹងឃើញឪកាសទៅដឹកនាំក្លឹប Real Madrid ប្រសើរជាងទៅចូលរួមជាមួយ Man. Utdនៅបញ្ចប់រដូវកាលនេះ បើទោះបីជារូបលោកមានកុងត្រា នៅទឹកដី Parc Des Princes រហូតដល់ចុង បញ្ចប់នៃរដូវកាលក្រោយក៏ដោយ ។
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនបច្ចុប្បន្នកំពុងដឹកនាំPSG មានការរំពឺងទុកថា នឹងចាកចេញពីតំណែង គ្រូបង្គោលឈុតធំព្រមទាំងជាគោលដៅអាទិភាពទីមួយរបស់ក្រុមជើងឯកអង់គ្លេស២០សម័យ ដើម្បីមកជំនួសតំណែងគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick ។
ទោះយ៉ាងណា Real Madrid បានទាក់ទងអតីតគ្រូបង្វឹក Tottenham មកជំនួសតំណែងលោក Carlo Ancelotti ត្រូវបានគេហទំព័រ Sport ចុះផ្សាយថាលោក Pochettino ចាប់អារម្មណ៍ចង់ផ្លាស់ទៅដឹកនាំនៅទឹកដី Santiago Bernabeu ដោយសម្តែងសម្តែងការសោកស្តាយដែលធ្លាប់បដិសេធឪកាសទៅដឹកនាំក្រុមជើងឯកChampion League ១៣សម័យនៅឆ្នាំ២០១៨កន្លងទៅ ។ ប្រភពបន្តថាៈបុរសវ័យ ៤៩ ឆ្នាំរូបនេះបានបដិសេធមិនទទួលយកសំណើរពី ពីMan.Utd ម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាល ស្របពេលលោកAncelotti ទំងជានិងចែកផ្លូវគ្នាជាថ្មីម្តងទៀត ពី Real Madrid៕
ប្រភពព័ត៍មាន៖ Sportsmole