បរទេស៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានសារភាពថាលោកមានការខកចិត្ត​ចំពោះការ​សម្រេច​ចិត្ត​មិនអនុញ្ញាតិឱ្យរកគ្រាប់បាល់បញ្ចូលទី Romelu Lukaku ដោយចាត់ទុកថា offside អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup ទល់​នឹង Liverpool កាលពីថ្ងៃអាទិត្យក្នុងម៉ោងបន្ថែម។

Chelsea press conference LIVE: Thomas Tuchel on Carabao Cup final, Kepa,  Abramovich decision - football.london

មើលដោយភ្នែកទទេ មានទឡីករណ៍មួយដែលថាកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះមើលទៅ​គឺនៅក្នុងតំបន់មិនOffside ជាមួយនឹងខ្សែការពារចុងក្រោយ ប៉ុន្តែ VAR បានសម្រេចថាវាជាការបំលាស់ទីលឿនពេក។ទោះយ៉ាងណាបន្ទាប់ពី Chelsea បានចាញ់នៅក្នុងការស៊ុតបាល់ប៉េណាល់ទីចុងក្រោយដោយអ្នកចាំទីKepa រួចមក គ្រូបង្វឹកអាឡឺម៉ង់លោក Tuchel បាន​ទទួលស្គាល់ថា : មានអារម្មណ៏មិនល្អសម្រាប់ការបដិសេធមិន​ផ្តល់បាល់​ចូលទីលើការប្រើប្រាស់បច្ចេកវិទ្យា VAR មួយ​នេះ​។

Jamie Redknapp slams Chelsea boss Thomas Tuchel for replacing Mendy with  Kepa against Liverpool | Daily Mail Online

អតីតគ្រូបង្វឹកPSG ត្រូវបានដកស្រង់សម្តីដោយគេហទំព័រ Sky Sports ថាៈ «បាល់ទាត់អាចជាហ្គេមដ៏អស្ចារ្យ ហើយវាជា​ហ្គេម​ដ៏អស្ចារ្យ គ្មានការព្រួយបារម្ភ និងគ្មានការសោកស្តាយ។អ្នក​ត្រូវ​ការ​សំណាង​បន្តិចយើង​ស៊ុត​បានបី​ដងយើងមាន​ឪកាស​​ពួកគេកក៏មានឪកាសវា​ជា​លទ្ធផល​ដ៏​យុត្តិធម៌​គ្រប់​បែប​យ៉ាង​ដើម្បី​ទទួល​បាន​លទ្ធផល​ស្មើគ្នា»។

Thomas Tuchel Addresses Romelu Lukaku's 'Weird' Offside Decision in  Chelsea's Carabao Cup Final Aftermath - CHELSEA FOOTBALL NEWS

ទោះយ៉ាងណាលោកTuchel ក៏បានការពារការសម្រេចចិត្តអោយ Kepa Arrizabalaga ស៊ុតបាល់ប៉េណាល់ទី បន្ទាប់​ពីកីឡាករអេស្ប៉ាញរូបនេះមិនអាចសង្គ្រោះការទាត់បាល់ចំនួន ១១ គ្រាប់របស់ Liverpool បានមុនពេលអ្នកចាំ​ទីថ្លៃ​បំផុត​របស់ពិភពលោកស៊ុតបាល់ឡើងផុតរបាទី៕

 

ប្រភពព័ត៍មាន៖ Sportsmole