បរទេស៖ Paris Saint-Germain ត្រៀមផ្តល់ជូន Kylian Mbappe នូវកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ ២០២៤ ជាមួយតម្លៃពលកម្ម​នឿយហត់ប្រមាណ៥០លានយូរ៉ូក្នុង១ឆ្នាំ សម្រាប់កុងត្រារយៈពេល២ឆ្នាំយោងតាមការចុះផ្សាយរបស់ Get French Football News។ កីឡាករវ័យ ២៣ឆ្នាំរូបនេះនៅសល់រយៈពេល ចុងក្រោយនៃកិច្ចសន្យាជាមួយក្លឹបត្រឹម​ខែមិថុនា​២០២២​នេះព្រមជាមួយពត៌មានផ្លាស់ទៅកាន់ក្លឹប Real Madridនៅតែជារឿងដ៏គួរអោយចាប់អារម្មណ៏ដដែល ។

The challenge that could motivate and convince Mbappe to stay at PSG | Marca

ថ្មីៗនេះ Mbappe បានបញ្ជាក់រូបគេនៅមិនទាន់ធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួននៅឡើយ ខណៈសាម៉ីខ្លួនបាន​បង្ហាញ​ពី​​​គោលបំណង​ចង់បំបែកកំនត់ត្រាកីលាករ Edinson Cavani ដែលជាអ្នករកបានគ្រាប់បាល់ច្រើន​បំផុតជាប្រវត្តិ​សាស្រ្ត​២០០គ្រាប់ សម្រាប់ក្លឹប។

Kylian Mbappe needs several conditions to be met to renew his contract with  Paris Saint-Germain - Football Espana

ប្រភពខាងលើបន្តថាៈនៅក្នុងកុងត្រាមានកិច្ចសន្យាតម្លៃខ្លួន១០០ លានអឺរ៉ូ ផងដែរ ដោយ PSG មិនចង់បាត់បង់ Mbappe លើការផ្ទេរដោយឥតគិតថ្លៃ(Free Transfer) ។ការរកគ្រាប់បាល់របស់ Mbappe ទល់នឹង Saint-Etienne នាំអោយ​សមាជិកជ័យលាភីWorld Cup ២០១៨រូបនេះរកបានគ្រាប់បាល់លើកទី១៥៥ និងទី ១៥៦ រ សម្រាប់ក្លឹបយក្ស Ligue 1 ដែលនាំគាត់ឱ្យMbappeតាមស្មើកំនត់ត្រា Zlatan Ibrahimovic៕

 

ប្រភពព័ត៍មាន៖ Sportsmole