បរទេស៖ អ្នកចាត់ការ Manchester City លោក Pep Guardiola ប្រឈមអវត្តមានខ្សែការពារសំខាន់២រូបគឺ Ruben Dias និង Nathan Ake សម្រាប់ការប្រកួតក្របខណ្ឌ   Premier League នៅថ្ងៃអាទិត្យជាមួយគូប្រជែងរួមទីក្រុង Manchester United ។

Manchester City duo Ruben Dias, Nathan Ake both injury doubts for  Manchester derby - Sports Mole

កីឡាករទាំងពីរបានចូលលេងក្នុងជំនួបពានរង្វាន់ FA Cup ជុំទី ៥ ពេលផ្តួល Peterborough United កាល​ពី​យប់​ថ្ងៃអង្គារក្នុងលទ្ធផល២ទល់និង០។ ទោះយ៉ាងណាកីឡាករទាំងពីរត្រូវបានប្តូរជំនួសដោយ Aymeric Laporte និង John Stones ។ ថ្លែងនៅក្នុងបទសម្ភាសន៍ក្រោយការប្រកួត លោក Guardiola បាននិយាយថា : “Nathan នៅពេលដែល​គាត់​ទទួល​បានកាតលឿង នៅចុងបញ្ចប់នៃតង់ទីមួយគាត់ស្ថិតក្នុងស្ថានភាពមិនល្អទេ ហើយ Ruben ក៏មានអារម្មណ៍​មិនស្រួល​ជាមួយ​ជើង​របស់គាត់។នោះហើយជាមូលហេតុដែល យើងបានធ្វើការជំនួស។ Aymeric និង John គឺល្អឥតខ្ចោះតង់ទីពីរ។ ខ្ញុំចង់​និយាយថា វាគឺជាការសម្រេចចិត្តខាងវេជ្ជសាស្ត្រ”។​​

Man City's three summer transfers are already showing value for money -  Daniel Murphy - Manchester Evening News

ក្លឹបនិងអាចដាក់ Laporte ជាមួយ Stones ព្រមជាមួយ Kyle Walker អោយលេងនៅតំបន់ការពារ ខណៈ Cole Palmer គឺជាកង្វល់តែមួយគត់របស់ Man City ដោយខ្សែបម្រើរូបនេះបាត់ខ្លួនជាងមួយខែជាមួយនឹងបញ្ហាដែលមិនបានបញ្ជាក់៕

 

ប្រភពព័ត៍មាន៖ SportsmoleMa