បរទេស៖ លោក Richard Masters ប្រធាន​ក្រប​ខ័ណ្ឌ Premier League បាន​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់លោក Roman Abramovich ក្នុង​ការ​ដាក់លក់​ក្លិប Chelsea កាលពីថ្ងៃព្រហស្បតិ៍ ខណៈ​ដែលអ្នក​គាំទ្រ​ជាច្រើន​បាន​ថ្លែង​អំណរគុណ​ដល់​មហា​សេដ្ឋ​​សញ្ជាតិ​រុស្ស៊ី​រូបនេះ ចំពោះ​ការ​​ជួយ​នាំ​យក​ «ភាព​ជោគ​ជ័យ​ដែលមិនអាច​កាត់​ថ្លៃ​បាន» ក្រោម​ការដឹកនាំ​របស់លោក​។

មហា​សេដ្ឋី​រូបនេះ មិន​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ដែលត្រូវ​រង​នូវ​ការ​ដាក់​ទណ្ឌ​កម្ម​របស់​អង់គ្លេស ដែល​មាន​គោល​ដៅ​​លើ​ធនា​គារ​រុស្ស៊ី ម្ចាស់​អាជីវករ និង​សេដ្ឋី​ដែលគាំទ្រ​រដ្ឋាភិបាល Kremlin ក្រោយពី​ការ​ឈាន​ពាន​របស់​លោក​វ៉្លា​ឌីមៀរ ពូទីន លើ​ប្រទេស​អ៊ុយក្រែន ឡើយ​​។ ប៉ុន្តែ ក្តី​កង្វល់​របស់​បុរស​វ័យ​៥៥​ឆ្នាំ​រូប​នេះ​អំពីការ​រឹប​អូស​ទ្រព្យ​សម្បត្តិ ត្រូវ​បាន​គេ​យល់​ឃើញ​ថា គឺ​ជា​ដើម​ហេតុ​នាំ​ឲ្យ​មានការ​សម្រេច​ចិត្ត​​ដាក់​លក់​ក្លិប​តោ​ខៀវ​តែម្តង ខណៈ​ដែល​ការ​សម្រេច​ចិត្ត​នេះ ត្រូវ​បាន​ដាក់​លក់កាលពីថ្ងៃពុធ​។

Abramovich hands over control of Chelsea to avoid sanctions - Football  Italia

លោក Abramovich បាន​សន្យា​ថា នឹង​ផ្តល់ «ប្រាក់​ចំណូលសរុប​ពីការលក់​ក្លិប» ទៅ​ឲ្យ​ជន​រង​គ្រោះ​​ដោយ​សារ​តែ​សង្គ្រាម​​។ ក្នុងពេល​និយាយ​ក្នុងកិច្ច​ប្រជុំ​កំពូល​ Financial Times Business of Football Summit លោក Masters បាន​ឲ្យដឹងថា៖ «ខ្ញុំ​គិត​ថា ស្ថាន​ភាព​នេះ បាន​រីក​កាន់​តែ​ធំ​យ៉ាង​ឆាប់រហ័សក្នុង​រយៈពេល​៧​ថ្ងៃ​ចុងក្រោយ​នេះ ហើយ​លោក​បាន​ធ្វើការ​សម្រេច​ចិត្ត​ដ៏ត្រឹម​ត្រូវ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia