បរទេស៖ Roman Abramovich នៅមិនទាន់មានចំណាប់អារម្មណ៍លើការផ្តល់សំណើរទិញក្លឹប Chelsea បន្ទាប់ពីបានដាក់លក់ក្រុមនៅ​ក្របខណ្ឌ  Premier League កំលុងពេលថ្មីៗនេះដោយសារ​តែ​ការ​លុកលុយ​ដោយ​យោធា​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន​និងការដាក់​ទណ្ឌ​កម្ម​​ដែល​អាច​​នឹងធ្វើអោយមហាសេដ្ឋីសញ្ជាតិរុស្សី Abramovich បាន​សម្រេច​ចិត្ត​លក់ក្លឹបដែលរូបលោកកាន់កាប់ជិត២ទសវត្សឲ្យបានកាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

What does Roman Abramovich's decision mean for Chelsea?

លោក Abramovichមានបំណងទាមទារតម្លៃលើសពី ៣ ពាន់លានផោនសម្រាប់តម្លៃលក់ក្លឹបដែលមានមូលដ្ឋាន នៅទីក្រុង​ឡុងដ៍ភាគ​ខាង​លិច​ដោយមិនចាំបាច់ត្រូវវាយតម្លៃលំអិតដោយផ្អែកតាមកាលៈទេសៈនាពេលបច្ចុប្បន្ននោះទេ។

Chelsea's Roman Abramovich Is Selling Club, With Proceeds Going To Ukraine  – Deadline

ទោះជាយ៉ាងណាយោងតាមការចុះផ្សាយរបស់ PA បានចុះផ្សាយថាៈមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការចង់ទិញក្លឹបជើងឯក Chelsea ហើយការផ្តល់ជូនជាច្រើនទៀតត្រូវបានគេរំពឹងថានឹងធ្វើឡើងនាពេលបន្តបន្ទាប់ខាងមុខនេះ។ កន្លងមកមានដូចជាមហា​សេដ្ឋី​សញ្ជាតិស្វ៊ីស Hansjorg Wyss និងអ្នកវិនិយោគិនអាមេរិក Todd Boehly គឺបានឈរនៅជួរមុខគេក្នុងនាមជាបេក្ខភាព​ដែល​ចាប់​អារម្មណ៏ចង់​បានក្លឹប​Chelsea មកដឹកនាំ៕

 

ប្រភពព័ត៍មាន៖ Sportsmole