បរទេស៖ លោក Roman Abramovich បានធ្វើការ​ទាមទារចំនួនពីរចំនុចសំខាន់សម្រាប់អ្នកដែលមានសក្តានុពលចង់ទិញយក ក្លឹបតោខៀវ​Chelsea របស់លោក ។ មហាសេដ្ឋីដែលកាន់កាប់ក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏បានសម្រេច ដាក់ក្លឹបយ៉ាងប្រញាប់​ប្រញាល់ជាទី​បំផុត ស្របពេលកងទ័ពរុស្សីបានធ្វើការលុកលុយប្រទេសអ៊ុយក្រែន ដោយរូបលោក ចង់មានការធានាថា​ម្ចាស់​ក្លឹប​ថ្មី​មាន​ចេតនា​​ដូចគ្នាទៅ​និងអ្វីនិងរូបលោកដែលបានចំណាយពេលដឹកនាំក្លឹបរយៈពេល១៩ឆ្នាំ កន្លងមកនេះ។

Roman's empire: how the seeds of Abramovich's demise were there all along | Roman  Abramovich | The Guardian

គេហទំព័រ ​​The Mirror បានចុះផ្សាយថាៈ លោកAbramovich បានកំណត់លក្ខខណ្ឌ២សំខាន់នោះគឺ១.សម្រាប់អ្នកទិញ​ត្រូវតែបន្ត​ផ្តល់មូលនិធិទ្រទ្រង់ក្លឹបសម្រាប់ពង្រឹងការទិញដូរកីឡាករដល់ក្រុម ២.ធ្វើការអភិវឌ្ឍន៍​ឡើង​វិញនៅកីឡាដ្ឋាន Stamford Bridge របស់​ពួកគេ។លោក Abramovich ក៏បាន​ប្រកាសជា​ផ្លូវការនូវផែនការរបស់គាត់កាលពីសប្តាហ៍មុន ជាមួយនិងការទាមទារទឹកប្រាក់​ប្រមាណ​​មិន​តិចជាង៣ ពាន់លានផោន ហើយ​មាន​​ភាគី​ធំៗចំនួនពីរមកពីស្វីសនិងអាមេរិកបានបង្ហាញការចាប់អារម្មណ៏។

What does Roman Abramovich's decision mean for Chelsea?

ក្រោយកាន់កាប់ក្លឹបនៅឆ្នាំ២០០៣រួចមក Chelsea បានឈ្នះពានរង្វាន់ Premier League ចំនួន ៥និង ពានរង្វាន់ Europa League មួយ និងពានរង្វាន់ Champions League ពីរលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប ។​ស្ថិតក្នុងវ័យ៥៥ឆ្នាំលោកAbramovich ក៏បានឈ្នះពាន Club World Cup ចុងក្រោយនិងជាលើកជាលើកដំបូងសម្រាប់ក្លឹបក្នុងខែកុម្ភៈ បន្ទាប់ពីបានយកឈ្នះលើក្រុមយក្សប្រេស៊ីល Palmeiras ក្នុងវគ្គផ្តាច់ព្រ័ត្ររួចមក៕

 

ប្រភពព័ត៍មាន៖ Sportsmole