បរទេស៖​ Kylian Mbappe ត្រូវបានផ្តល់ជូនការបន្តកុងត្រាដោយមានតម្លៃ ២០០លានយូរ៉ូស្មើនិង (១៦៦លានផោន) ។ គួរបញ្ជាក់ថាខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះកិច្ចសន្យារបស់គេនិងផុតកំនត់នៅទឹកដី Parc des Princes នាខែមិថុនា ២០២២នេះ ដូច្នេះហើយឥឡូវនេះ​គាត់​មាន​សេរីភាពក្នុងការចុះហត្ថលេខាជាមួយក្លឹបបរទេសមុនកិច្ចព្រមព្រៀងអស់សុពលភាព ។

Growing pressure on Mbappe to stay at PSG | Marca

Mbappe ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លឹបយក្សអេស្ប៉ាញ Real Madrid ប៉ុន្តែ PSG បដិសេធ​មិន​បោះបង់ក្តីសង្ឃឹមក្នុងការលួងលោមសមាជិកជ័យលាភី World Cup ២០១៨ ដើម្បីបន្តកុងត្រាថ្មី។ ដកស្រង់សម្តី​ដោយគេហទំព័រ L’Equipe លោក Leonardo បានលើកឡើងថាៈ វាមិនមែនជាការពិតទេ យើងមិនបានផ្ញើការ​ផ្តល់ជូន​ជាក់​លាក់​ដូច្នេះ​ឡើយ។ប៉ុន្តែ​យើង​ចង់ដាក់គាត់ក្នុងលក្ខខណ្ឌដ៏ល្អក្នុងនាមគាត់ជាកីឡាករល្អបំផុតដែលអាចធ្វើបាន។ ដូច្នេះខ្ញុំគិតថាយើងនិង​ ​ចំណាយ​​ពេល​អោយ​ដល់ទី​បំផុត។

Mbappe hints leaving PSG when season ends, explains Neymar debacle | Daily  Sabah

នៅពេលសួរអំពីឱកាសរបស់ PSG ក្នុងការរក្សា Mbappe លោក Leonardo បានបន្ថែមថា៖ «ឱកាសរបស់យើងក្នុងការរក្សាគាត់? ខ្ញុំមិនអាចនិយាយបានទេ ប៉ុន្តែយើងមានលទ្ធភាព។”ដរាបណាមិនមានការព្រមព្រៀងចុះហត្ថលេខាជាក់ស្តែងកើតមានឡើង យើងនឹង​ព្យាយាម​គ្រប់យ៉ាងដើម្បីរក្សាគាត់។ ខ្ញុំមិនគិតថាគាត់នឹងវិនិច្ឆ័យពីអនាគតដោយផ្អែកលើលទ្ធផលទល់នឹង Real Madrid សម្រាប់​ការប្រកួតជើងទីពីរក្របខណ្ឌ Uefa Champion League នោះទេ»។ Mbappe បង្ហាញខ្លួនបាន ២០៥ ដងគ្រប់ក្របខណ្ឌប្រកួតទាំងអស់សម្រាប់PSG ដោយស៊ុតបញ្ចូលទីបាន 156 គ្រាប់ និងបញ្ជូន​បាល់​ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន៧៨ ដ៕

 

ប្រភពព័ត៍មាន៖ Sportsmole