បរទេស៖ លោក Jurgen Klopp បាន​និយាយ​ថា ក្រុម Inter Milan នឹង​មិនមក​ប្រកួត​លើ​ទឹកដីក្រុម Liverpool នៅ​សប្តាហ៍​នេះ​ក្នុងនាម​ជា​ភ្ញៀវ​ទេសចរណ៍​ឡើយ បើ​ទោះ​បី​ពួក​គេ​កំពុង​តែ​ដេញ​តាមពីក្រោយ​ក្នុងលទ្ធ​ផល ២-០ ក្រោយពី​ការ​ប្រកួត​ជើង​ទី​១​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​របស់​ពួក​គេ ក៏ដោយ​។

Liverpool កំពុង​តែ​ស្ថិតក្នុង​ទី​តាំង​ដ៏​រឹង​មាំ​ក្នុងការ​ឈាន​ទៅ​វគ្គ​៨ក្រុមចុងក្រោយ នៅមុន​ពេលការ​ប្រកួត​ជើង​ទី​២​នៅ​រាត្រីនេះ នាកីឡដ្ឋាន Anfield ក្រោយពី Roberto Firmino និង Mohamed Salah បាន​ស៊ុត​បាល់បញ្ចូល​ទី​ដូចគ្នា លើ​ទឹកដី​អ៊ីតាលី កាលពី​ខែមុន​។ ប៉ុន្តែ លោក Klopp នៅ​តែ​រក្សា​ការ​ប្រុង​ប្រយ័ត្នា​ជានិច្ច ស្រប​ពេល​ដែលក្រុមរ​បស់​លោក សម្លឹង​រក​ការ​​រក្សា​ស្ថិតលើផ្លូវ​នៃការ​ប្រជែង​ដណ្តើម​ពាន​៤​ដែលមិនធ្លាប់​មានពីមុនមក​ ក្រោយពី​បានផ្តួលក្រុម Chelsea ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​ ដើម្បី​ឈ្នះពាន League Cup កាលពីសប្តាហ៍​មុន​។

ក្នុង​សន្និ​សីទ​សាសរ​ព័ត៌​មាននៅមុន​ការ​ប្រកួត កាលពីថ្ងៃចន្ទ លោក Klopp បាន​ឲ្យដឹង​ថា៖ «គ្រប់​គ្នា​ដឹង​ពី​គ្រោះថ្នាក់ហើយ​អំពីការ​នាំមុខ ២-០​។ ខ្ញុំ​គិត​ថា វា​ជា​ការ​នាំមុខ​ដែល​​អាច​ត្រូវ​បាន​ផ្លាស់ប្តូរ​ភាគ​ច្រើន ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​បាល់ទាត់​។ ប្រសិន​បើ​​អ្នក​នាំមុខ ២-០ ក្នុង​តង់ទី​១ ហើយ​អ្នក​មានក្រុម​មួយ​ដែល​គិត​ថា យើង​កំពុង​តែ​ដើរ​ដល់​ពាក់​កណ្តាលផ្លូវ​ហើយ នោះ​យើង​ប្រាកដ​ជា​ដើរ​ខុស​ផ្លូវហើយ​។ Inter ជាក្រុម​ខ្លាំង និង​មាន​បទពិសោធ ហើយពួក​គេ​មិនមក​ទីនេះ​ជាភ្ញៀវ​ទេសចរណ៍​ឡើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia