បរទេស៖ ខ្សែ​ប្រយុទ្ធ Karim Benzema បាននិយាយ​ថា ក្រុម Real Madrid បាន​បង្ហាញ​ថា ពួកគេ «នៅ​តែមាន​​ភាព​ខ្លាំង» តាមរយៈ​ការ​បំពេញ​ការ​វាយ​បក​ដ៏រំភើប​ ដើម្បីផ្តួលក្រុម​ខ្លាំង Paris Saint-Germain កាលពីថ្ងៃ​ពុធ និង​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League​។

Real Madrid បាន​ដេញ​តាមពីក្រោយ ២-០ នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Kylian Mbappe បាន​ជួយ​ឲ្យក្រុម PSG រក​គ្រាប់បាល់​នាំមុខ​មុន នា​កីឡដ្ឋាន Santiago Bernabeu ប៉ុន្តែ​ Benzema បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​យ៉ាងល្អ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​គ្រាប់​បាល់​២​គ្រាប់​នៅ​ចន្លោះ​ពេល​តែ​២នាទី ផង​ដែរ ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់​គេ​ឈាន​ទៅ​វគ្គ​បន្ត​។

បន្ទាប់​ពី​បញ្ចប់ការ​ប្រកួត Benzema បាន​​ឲ្យដឹងថា៖ «គ្រប់ការ​ប្រកួត​ទាំង​អស់ គឺ​ជា​វគ្គ​ផ្តាច់​ព្រ័ត្រសម្រាប់​យើង​នៅពេលនេះ ក្នុងក្រប​ខ័ណ្ឌ Champions League និង La Liga ប៉ុន្តែ នៅថ្ងៃ​នេះ យើង​បាន​បង្ហាញ​ថា Real Madrid នៅ​តែ​ខ្លាំង​។ យើង​ដឹង​ថា PSG ចូល​ចិត្តគ្រប់គ្រង​បាល់​។ យើង​បាន​ចាប់ផ្តើម​យ៉ាងល្អ យើង​បាន​ព្យា​យាម​ស៊ុត​បាល់​បញ្ចូល​ទី​ ហើយ​នៅ​តង់ទី​២ យើង​បាន​ឈ្នះ​​ការ​ប្រកួត​ ដោយសារ​តែ​ភាពខ្លាំងផ្នែក​ស្មារតី​របស់យើង​»៕

ប្រភព​ព័ត៌មាន៖ worldsoccertalk