បរទេស៖ Cristiano Ronaldoបានបង្ហាញពីភាព​អស់​សង្ឃឹម​និងកំពុង​បង្ខំចិត្តធ្វើការ​ចាក​ចេញ​ពី Manchester United ក្នុង​រដូវ​ក្ដៅ​នេះ ពោល​គឺ​មិន​ដល់​មួយ​ឆ្នាំ​ផង​បន្ទាប់​ពី​បាន​ចូល​រួម​ជា​មួយ​ម្ចាស់​ជើង​ឯក​អង់គ្លេស​២០​សម័យ​ម្ដង​ទៀត។កីឡាករវ័យ ៣៧ ឆ្នាំបានត្រលប់ទៅ Old Trafford ក្នុងដំណាក់កាលចុងក្រោយនៃទីផ្សារដោះដូរកីឡាករកាលពីរដូវក្តៅមុន ហើយបានបង្ហាញខ្លួន ៣០ ដងសម្រាប់​បិសាច​ក្រហម​ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១៥គ្រាប់ គ្រប់ការប្រកួតទាំងអស់។Man United កំពុងតែ​ប្រឈមមុខនឹ​ង​លទ្ធភាពនៃការខក​ខានក្នុងការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយ ដែលជាមូលហេតុសំខាន់សម្រាប់ខ្សែប្រយុទ្ធ​ស្លាប​ក្រុម ជម្រើសព័រទុយហ្គាល់ពិចារណាអំពីអនាគតរបស់គាត់ដោយយកចិត្តទុកដាក់បំផុតនៅពេលនេះ។

Man Utd news: Cristiano Ronaldo misses training as Ralf Rangnick troubles  continue | Football | Sport | Express.co.uk

Ronaldo មានកុងត្រានៅ Old Trafford រហូតដល់ខែមិថុនា ឆ្នាំ 2023 ប៉ុន្តែបើយោងតាមកាសែត The Sun ខ្សែប្រយុទ្ធរូបនេះ​បានជួបជាមួយភ្នាក់ងាររបស់គាត់ Jorge Mendes ដើម្បីពិភាក្សាអំពីការចាកចេញនៅក្នុងពេលទីផ្សារនិងបើកនៅពេលបញ្ចប់រដូវកាល ខាងមុខ។

Atlético Madrid vs Man United: Cristiano Ronaldo: An all-too-familiar  nemesis for Atletico Madrid | Marca

ប្រភពបន្តថាៈបើទោះបីជាលោកMendes បានព្យាយាមរក្សាភាពស្ងប់ស្ងាត់ទាក់ទងនិងRonaldo ប៉ុន្តែពត៌មាននៃការរិះគន់ជុំវិញអវត្តមាន​របស់​ម្ចាស់​ពានបាល់មាស៥​សម័យក្នុងជំនួបជាមួយ Manchester City កាលពីថ្ងៃអាទិត្យដោយសារបញ្ហារបួសត្រៀកកាន់​តែធ្វើ​អោយ រូបគេមានចិត្តមិនស្ងប់។មួយវិញទៀតគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Man United លោក Ralf Rangnick បានបញ្ចាក់ផងដែរថា Ronaldo បានសម្រេចចិត្តធ្វើដំណើរ ទៅកាន់ប្រទេសព័រទុយហ្គាល់ ច្រើនជាងអង្គុយមើលការប្រកួតជាមួយ មិត្តរួមក្រុមក្នុង​ពេល​បរាជ័យ​កា​ល ពីថ្ងៃអាទិត្យ ។

Man Utd news: Cristiano Ronaldo urged to retire as star told he's done at  top level | Football | Sport | Express.co.uk

ទោះយ៉ាងណា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានវិលត្រលប់មកដល់ទីលានហ្វឹកហាត់ Carrington វិញនៅ ថ្ងៃពុធនេះ ។បើទោះបីជាមិនបានបង្ហាញខ្លួនហ្វឹកហាត់ពេញលេញនៅឡើយRonaldoនៅតែជាមន្ទិលសង្ស័យសម្រាប់ជំនួបដ៏សំខាន់​នៅ Premier League នាថ្ងៃសៅរ៍ជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur នាទឹកដី Old Trafford៕

 

ប្រភពព័ត៍មាន៖ Sportsmole