បរទេស៖ នាយកផ្នែកកីឡាលោក Leonardo បានលើកឡើងថាអនាគតគ្រូបង្វឹក Paris Saint-Germain និងគ្រូបង្វឹក Mauricio Pochettino គួរតែ បន្តនៅជាមួយគ្នាបន្តទៀត ។

អនាគតរបស់គ្រូបង្វឹកអាហ្សង់ទីនបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្តទៅមុខនេះបន្ទាប់ពី PSG បានបំបាក់ក្រុម Real Madrid សរុបទាំងពីរជើងក្នុងលទ្ធផល៣ទល់និង២ដើម្បីទម្លាក់ចេញពីក្របខ័ណ្ឌ Champions League នៅវគ្គ ១៦ក្រុមចុងក្រោយ។ជាមួយនឹងឪកាសនាំមុខនៅលីកកំពូលបារាំងបានធ្វើអោយ ក្រុមរបស់លោកមានភាពប្រាកដប្រជា ថាជោគវាសនារបស់លោក Pochettino និងមានឪកាសនាំក្រុមទៅលេងនៅក្របខណ្ឌកំពូលនេះសាជាថ្មីទៀតនៅឆ្នាំក្រោយ។

ថ្លែងទៅកាន់ RMC Sport លោកLeonarddo សញ្ជាតិប្រេស៊ីលរូបនេះបាននិយាយថា : យើងមិនគួរបោះអ្វីគ្រប់យ៉ាងទៅក្នុងធុងសំរាម នោះទេ។ យើងមិនគួរចាប់ផ្តើមពីដំបូងបន្ទាប់ពីការចាញ់នីមួយៗនោះឡើយ។ គោលបំណងគឺដើម្បីឈ្នះពានរង្វាន់ Champions League ។ ការលេងរបស់យើងនៅតង់ទី១គឺបានល្អ។យើងត្រូវតែសម្លឹងមើលដើម្បីកែលម្អក្រុមនេះ និងរក្សាសីលធម៌ដើម្បីលេងនៅ Ligue ១ ដើម្បីបញ្ចប់រដូវកាលឱ្យបានល្អ។ យើងគួរតែនៅជាមួយគ្នា។ Pochettino នៅតែជាផ្នែកនៃគម្រោងសម្រាប់រដូវកាលនេះ។ ជាការឆ្លើយតបPochettino ដែលមានកុងត្រានៅ Parc des Princes រហូតដល់ឆ្នាំ ២០២៣ ក៏បានអះអាងថា ជារឿងដែមិន អាចទៅ រួចទេដែលរូបលោកនិងចាប់ផ្តើម ពិភាក្សាអំពីអនាគតរបស់គាត់៕
ប្រភពព័ត៍មាន៖ Sportsmole
 
                