បរទេស៖ ​គ្រូបង្វឹកបណ្ដោះអាសន្នក្រុមបិសាចក្រហម​ Man. United លោក Ralf Rangnic បានប្រាប់ក្លឹបយក្សអង់គ្លេសឱ្យស្វែងរកកីឡាករថ្មី​មកជំនួសតំណែង Cristiano Ronaldo ក្នុងអំឡុងពេលទីផ្សារដោះដូរនិងបើកនៅរដូវក្តៅនេះ។ Ronaldo បានស៊ុតបញ្ចូលទី ១៥ ដងក្នុងការបង្ហាញខ្លួន ៣០ប្រកួតក្រោយវិលត្រលប់មកOld Traffordជាលើកទីពីរ រួមទាំងស៊ុតបញ្ចូលទីបាន ៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៦ ដងនៅក្របខ័ណ្ឌ Champions League ។

The positive impact of Ralf Rangnick - BBC Sport

កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីបានតែម្តងគត់ក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីចុងខែធ្នូ ព្រមជា​មួយ​ការលើកឡើងថាខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់សម្រេចចិត្តចាកចេញពីក្លឹបនៅមុនរដូវកាលថ្មីចាប់ផ្តើម ។សម្រាប់លោក​Rangnick នឹងត្រូវលាឈប់ពីដំណែងពេលដែលMan.Utdស្វែងរក អ្នកចាត់ការថ្មីបានហើយបុរសសញ្ជាតិ អាឡឺម៉ង់រូបនេះ​នឹង​ទទួល​តួ​នាទី​​ថ្មីជាក្រុមប្រឹក្សាផ្តល់យោបល់រយៈពេលពីរឆ្នាំនៅ Old Traffordបន្តទៀត ។ប្រភពពីManchester Evening News លោក Rangnic បាន​​​ជំរុញ​ឱ្យ​បិសាច​ក្រហម​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ជួរមុខ ថ្មី​ម្នាក់​ព្រោះ​រូបលោក​ជឿ​ថាបច្ចុប្បន្ន Ronaldo កំពុងរងសម្ពាធ​នៅ​ក្នុង​ទម្រង់​លេងរបស់គេ។

Ralf Rangnick's Cristiano Ronaldo stance shows Manchester United  consultancy credentials – Daniel Murphy – Plainsmen Post

កីឡាករអន្តរជាតិព័រទុយហ្គាល់បានអវត្តមានពេលចាញ់ Manchester City ក្នុងក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍មុន ដោយសារបញ្ហាត្រគាក ប៉ុន្តែបានវិលត្រលប់មកហ្វឹកហាត់វិញមុនការប្រកួតថ្ងៃសៅរ៍ជាមួយក្រុម Tottenham Hotspur ដែលជា​កា​រ​បន្ត​ក្តីសង្ឃឹមបន្តចង់បញ្ចប់រដូវកាលឈរនៅ​ចំណាត់ថ្នាក់កំពូលតារាងទាំងបួន។ Robert Lewandowski របស់ Bayern Munich គឺជាគោលដៅអាទិភាពដែល Man United អាចត្រៀមចុះហត្ថលេខានាំយក កីឡាករសញ្ជាតិប៉ូឡូញដែលមានកុងត្រានៅសល់​១៨ទៀត​ប៉ុណ្ណោះ នៅទឹកដី Allianz Arena៕

 

ប្រភពព័ត៍មាន៖ Sportsmole