បរទេស៖ ភាព​រឹង​មាំ​ផ្នែក​រាង​កាយ​របស់ Crystal Palace ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជាក្រុម​ដ៏រឹង​មាំ ហើយ​ភាព​មុតស្រួច​របស់ខ្សែ​ប្រយុទ្ធ Wilfried Zaha នឹង​ផ្តល់​ការ​លំបាក​ដ៏​ធំមួយ​សម្រាប់ Manchester City នៅពេល​ដែលក្រុម​ទាំង​២ ជួប​គ្នា​ក្នុងក្រប​ខ័ណ្ឌ Premier League នៅ​រាត្រីថ្ងៃចន្ទ​។ នេះបើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក​គ្រូបង្វឹក Pep Guardiola​។

Crystal Palace បានផ្តួលក្រុម Man City ២-០ នៅក្រៅដី កាល​ពី​ខែ​តុលា តាមរយៈគ្រាប់បាល់​របស់ Zaha និង Conor Gallagher និង​បាន​រង​បរា​ជ័យ​ត្រឹម​តែ​១លើក​គត់ ក្នុងចំណោម​ការ​ប្រកួត​៨​លើកចុងក្រោយ​រប់ស​ពួកគេ​ ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់​​។ លោក Guardiola បាន​ប្រាប់​អ្នកយក​ព័ត៌​មាន​កាលពីថ្ងៃព្រហស្បតិ៍​ថា៖ «ខ្ញុំមើល​ឃើញពីល្បឿន​របស់ពួក​គេ ភាព​រឹង​មាំ ការ​រៀប​ចំបានល្អ ភាពមុតស្រួចក្នុង​តំបន់​ប្រយុទ្ធ​ ជាពិសេស​ជាមួយ Zaha​។ នៅពេ​ដែលពួកគេ​ផ្តោតលើការ​ការ​ពារ ពួកគេ​ពិត​ជា​រឹង​មាំដែលផ្តល់​ការលំបាកក្នុងការ​បំបែក​។

Selhurst Park តែង​តែ​ជាកន្លែង​ដ៏លំបាកក្នុងការ​ប្រកួត​។ យើង​ថា វាហាក់ដូច​ជាវគ្គផ្តាច់​ព្រ័ត្រ​សម្រាប់​យើង​អ៊ីចឹង»​​។ អ្នក​ចាត់​ការ​ទូទៅ​​របស់ក្រុម Man City រូប​នេះ ក៏​កោត​សរសើរ​ដល់​លោក Patrick Vieira គ្រូបង្វឹក​នៃក្រុម Crystal Palace ផង​ដែរ ក្រោយពី​ធ្លាប់បាន​ជួយ​ឲ្យ​ក្រុម Arsenal ឈ្នះ​ពាន​លីក​៣លើក និង​ពាន FA Cup ៤លើកក្នុងនាម​ជាកកីឡាករ​៕

 

ប្រភពព័ត៌មាន៖ Channel