បរទេស៖ ក្រុម Barcelona បាន​បន្ត​បង្ហាញពី​ភាពខ្លាំង​របស់​ខ្លួន​ក្នុងក្រប​ខ័ណ្ឌ La Liga កាលពីថ្ងៃ​អាទិត្យ តាមរយៈ​ការ​លត់ក្រុម Osasuna យ៉ា​ង់​ចាស់ដៃ ខណៈដែល Ferran Torres និង Pierre-Emerick Aubameyang បាន​ស៊ុត​បាល់បញ្ចូល​ទីម្តង​ទៀត ក្នុងពេល​ក្រុម​ខ្លួន ដណ្តើមបាន​ជ័យ​ជម្នះក្នុងលទ្ធផល ៤-០ នាកីឡដ្ឋាន Camp Nou​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​៣គ្រាប់ ក្នុង​ចន្លោះ​ពេល​១៤​នាទី​ក្នុង​តង់ទី​១ ស្ទើរ​តែ​បាន​កាត់សេចក្តីក្នុងការ​ប្រកួត​ទាំងមូល​ទៅហើយ ស្រប​ពេល​ដែល Torres បាន​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់ ដោយ​គ្រាប់បាល់​ទី​១​ជា​បាល់​ប៉េណាល់ទី នៅមុនពេល Aubameyang បាន​​រកគ្រាប់បាល់​ទី​៣​។ បន្ទាប់មក Riqui Puig បាន​បំពេញ​ជ័យ​ជម្នះ​សម្រាប់ក្រុម​ខ្លួន ក្នុង​ពេល​នៅសល់​រយៈពេល​១៥នាទី​ចុងក្រោយ​។ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ជាលើក​ទី​៤​ជាប់​ៗ​គ្នា ជួយ​ឲ្យ​ក្រុម Barcelona ឡើង​ឈរលេខ​៣ នៅលើ​តារាង ដោយ​ដេញតាមពីក្រោយ​ក្រុម Sevilla ត្រឹម​តែ​៥ពិន្ទុ​ប៉ុណ្ណោះ និងនៅ​សល់​១​ប្រកួត​ក្នុង​តិច​ ពោល​គឺ​លេង​តិច​ជាងក្រុមរបស់លោក Julen Lopetegui ខណៈ​ដែល​ការ​ប្រជែង​ដណ្តើម​ពាន​របស់ Sevilla ទំនង​ដូច​ជា​បញ្ចប់​ទៅហើយ ក្រោយពី​ពួកគេ​បានប​ញ្ចប់ក្នុងលទ្ធផល​ស្មើ ១-១ ជាមួយនឹងក្រុម Rayo Vallecano​។

Sevilla បាន​ទទួល​លទ្ធផល​ស្មើ​ដល់ទៅ​៦​លើក ក្នុង​ចំណោម​ការ​ប្រកួតក្រប​ខ័ណ្ឌលីក​៨​លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុងក្រប​ខ័ណ្ឌ La Liga ហើយ​លទ្ធផល​ស្មើ​ចុងក្រោយ​របស់​ពួក​គេ​លើ​ទឹកដីក្រុម Vallecano មានន័យ​ថា Real Madrid នឹង​នាំមុខ​១០ពិន្ទុ លើកំពូល​តារាង ប្រសិន​បើ​ពួកគេ​យកឈ្នះលើ​ក្រុម Mallorca នៅរាត្រីនេះ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia