បរទេស៖ ក្នុងនាមក្រុមភ្ញៀវ Atletico Madrid ​នឹងត្រូវធ្វើការប្រកួតដោយ​គ្មាន​កីឡាករជម្រើសឈុតធំ​ចំនួន​ប្រាំបី​នាក់​សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ Champions League វគ្គ ១៦ក្រុម​ចុង​ក្រោយ​ជាមួយ Manchester United នៅរាត្រី​ថ្ងៃ​អង្គារឈាន​ចូលថ្ងៃពុធ​ដើមសប្តាហ៏នេះ។ខ្សែបម្រើស្លាបអន្តរជាតិបែលហ្សិក Yannick Carrasco នឹង​មិន​អាចចូលលេងដោយ​សារ​ការ​ព្យួរ​នៅ​អឺរ៉ុប ខណៈ​កីឡាករ​ប្រាំពីរ​នាក់​ផ្សេង​ទៀត​មាន​បញ្ហា​របួស​មុន​ការ​ប្រកួត​នៅទឹកដី Old Trafford។

Atletico Madrid and Manchester United: Like two peas in a pod | Marca

Thomas Lemar, Sime Vrsaljko, Mario Hermoso, Geoffrey Kondogbia, Matheus Cunha និង Daniel Wass ទាំងអស់នឹងអវត្តមានក្នុងការប្រកួតនៅទីក្រុង Manchester។ទន្ទឹមនឹងនេះដែរ ខ្សែការពារកណ្តាល Jose Gimenez បានមានបញ្ហាកំភួនជើងអំឡុងពេល Atletico ឈ្នះ ក្រុម Cadiz ក្នុងក្របខណ្ឌ La Liga កាលពីថ្ងៃសុក្រ និងបន្ត​អវត្តមាន​រយៈពេលបីសប្តាហ៍បន្ទាប់។

Suporter Atletico Madrid Tewas Cedera Otak Saat Pesta Juara La Liga

Atletico រំពឹងការត្រលប់មកវិញរបស់ Koke ពីរបួស ហើយ Angel Correa ក៏បានជាសះស្បើយពីបញ្ហា​សុខភាព​មុនការប្រកួតជើងទីពីរ ខណៈខ្សែប្រយុទ្ធឆ្នើម Antoine Griezmann និង Luis Suarez និងមានវត្តមាន​ចូល​លេង​។ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនិងមានភាពតានតឹង ក្រោយចប់ជើងទី១ស្មើគ្នាក្នុងលទ្ធផល១ទល់និង១នៅលើទឹកដី Wanda Metropolitano បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេង Anthony Elanga រកបានគ្រាប់បាល់វាយ​បកតាមស្មើ​ក្នុងនាម​កីឡា​ករ​បម្រុង បន្ទាប់ពី Joao Felix បានរកគ្រាប់បាល់បញ្ចូលទីនាំមុខមុន សម្រាប់ក្រុមម្ចាស់ផ្ទះ៕

 

ប្រភពព័ត៍មាន៖ Sportsmole