បរទេស៖ លោក Ralf Rangnick អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Manchester United កំពុង​តែ​សង្ឃឹម​ថា Cristiano Ronaldo អាច​បង្ហាញ​ពី​ទម្រង់លេង​ដ៏ល្អ​ម្តង​ទៀត​ដូច​កាលពី​ចុងសប្តាហ៍​មុន​នេះ នៅពេល​ដែលពួកគេ​ប៉ះ​ជាមួយនឹងក្រុម Atletico Madrid ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League នៅ​រាត្រីនេះ​​។

Ralf Rangnick urges Man Utd stars to speak out like Cristiano Ronaldo

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ ទើប​តែបាន​វិល​ចូល​លេង​វិញ​ពី​របួស​ចង្កេះ និង​បាន​​រំឭក​​ដល់​ទម្រង់​លេង​ដ៏ល្អ​របស់​គេ​កាលពីប៉ុន្មាន​ឆ្នាំមុន តាមរយៈ​ការ​ស៊ុត​បាល់បញ្ចូល​ទី​៣​គ្រាប់ ពេល​ប្រកួត​ជាមួយ​នឹងក្រុម Tottenham Hotspur ក្នុងក្រប​ខ័ណ្ឌ Premier League កាលពី​ថ្ងៃសៅរ៍ ដើម្បី​បន្ថែម​លើ​កំណត់ត្រារបស់​គេ​​ក្នុងនាម​ជា​អ្នក​រក​បាន​គ្រាប់បាល់​ច្រើន​ជាង​​គេ​គ្រប់ពេល​ទាំង​អស់ ក្នុង​កីឡា​បាល់ទាត់​អាជីព ជាមួយនឹងការរក​បាន​​៨០៧គ្រាប់​។ ស្រប​ពេល​ដែល​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ លើ​ទឹកដីខ្លួន​ឯង ជាមួយ​នឹង​ក្រុម Atletico ស្ថិត​ក្នុងលទ្ធផល​ស្មើ ១-១ បន្ទាប់​ពីការ​ប្រកួត​ជើង​ទី​១ នៅ​ទីក្រុង​ម៉ាឌ្រីដ លោក Rangnick បាន​និយាយ​ថា លោកគ្មាន​ការ​បារម្ភ​ថា Ronaldo វ័យ​៣៧​ឆ្នាំ អាច​ជួប​ភាព​ត្រដាប​ត្រដួសឡើយ ក្រោយពី​ការ​បង្ហាញពី​ភាពមុត​ស្រួច​របស់គេ ពេល​ប៉ះក្រុម Spurs​។

Ralf Rangnick labelled Cristiano Ronaldo 'too old' five years ago - but  match-winning brace against Arsenal shows there's plenty of life in  Manchester United's veteran star

អ្នក​ចាត់​ការ​ទូទៅ​បណ្តោះអាសន្ន​រូបនេះ បានប្រាប់​សន្និ​សីទ​សារ​ព័ត៌មានកាលពីថ្ងៃ​ចន្ទ​ថា៖​ «ទម្រង់លេង​ជា​រួម​របស់គេ​ពិត​ជាល្អ បើ​ទោះ​បី​មិនល្អ​ឥត​ខ្ចោះ​ក៏ដោយ ហើយ​នេះ​គឺ​ជា​ចំណុច​ដែល​យើង​សង្ឃឹម​ថា នឹង​​ឃើញ​រូប​គេ​បង្ហាញ​ពី​កម្រិត​ខ្លាំង​ម្តង​ទៀតនៅថ្ងៃ​ស្អែកនេះ​»​។ ខ្ញុំ​មិន​បារម្ភ​ថា រូប​គេមិនអាច​មានភាព​រឹង​មាំ​ឡើយ​។ រូប​គេ​តែង​តែ​ជាមនុស្ស​ដែល​ចេះ​មើល​ថែ​ខ្លួន​ឯង និង​រាងកាយ​របស់គេ​។ រូប​គេ​ដឹង​ពីអ្វី​ដែលត្រូវ​ធ្វើ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia