បរទេស៖ Man. United បានទទួលស្គាល់ថាពួកគេបរាជ័យក្នុងលួងលោមនិងតាមប្រមាញ់ខ្សែប្រយុទ្ធ Erling Braut Haaland របស់ក្រុម Borussia Dortmund ជាផ្លូវការណ៏ហើយ។

Real Madrid and Barcelona battle for Borussia Dortmund striker Erling  Haaland - Paper Round - Eurosport

កីឡាករអន្តរជាតិន័រវេសត្រូវបានទាក់ទងយ៉ាង​ខ្លាំងជាមួយនឹង​ការ​ផ្លាស់​ប្តូរចេញ​ពីក្លឹបនៅលីកកំពូលអាល្លឺម៉ង់ ដោយក្រុមកំពូលៗនៅអឺរ៉ុបជាច្រើនកំពុងចាប់អារម្មណ៏ចង់ចុះហត្ថលេខាកីឡាករ​ដែលមាន​រហស្ស​នាម​ម៉ាស៊ីនរកគ្រាប់​​បាល់រូបនេះមករួមក្រុម។ ទោះយ៉ាងណាប្រភពពីDailymail Starបានចុះផ្សាយថាៈHaaland ខិតជិតដល់ការ យល់ព្រមលើកិច្ចព្រមព្រៀង​ជាមួយ​គូប្រជែងរួមទីក្រុង Manchester City សម្រាប់ការផ្លាស់​មកកាន់​លីក​កំពូលអង់គ្លេសនៅ រដូវក្តៅខាងមុខនេះហើយ​។​ក្រោយ​ពីបរាជ័យក្រុមជើងឯកអង់គ្លេស២០សម័យ​បានបង្វែគោលដៅទៅរក​កីឡា​ករផ្សេងទៀត ខណៈ Haaland បាន​បង្ហាញ​ខ្លួន ១៥ ប្រកួតនៅ Bundesliga ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១៨ គ្រាប់ក្នុងការប្រកួតនោះ ។

Real Madrid receive a golden shot at signing Erling Braut Haaland

បច្ចុប្បន្ន Manchester United បានពឹងផ្អែកលើកីឡាករ Cristiano Ronaldo ក្នុងការរកគ្រាប់បាល់សម្រាប់ខ្សែប្រយុទ្ធជួរមុខ ខណៈ​ការស៊ុតបញ្ចូលទីរបស់គាត់៣គ្រាប់ចុងក្រោយ និង បានជួយក្លឹបឱ្យទទួលបានជ័យជម្នះក្នុងសប្តាហីទី២៩លើក្រុម  Tottenham កាលពីចុងសប្តាហ៏មុន៕

 

ប្រភពព័ត៍មាន៖ Sportsmole