បរទេស៖ Arsenal សង្ឃឹម​ថា​នឹង​គេចផុត​ពី​ការ​តាម​ស្មើ​កំណត់ត្រា​ដែលក្លឹប​មិន​ចង់​បាន​នៅ​ពេលទទួលស្វាគមន៏ក្រុមភ្ញៀវហង្សក្រហម Liverpoolមកកាន់​កីឡដ្ឋាន Emirates សម្រាប់​ការ​ប្រកួត Premier League នៅរាត្រី​ថ្ងៃ​ពុធឈានចូលថ្ងៃព្រហស្បត្ត៏។

Arsenal vs. Liverpool: Premier League - Predicted Lineup, Bench & Score -  The Short Fuse

ក្រុម លោក Mikel Arteta ធ្វើបានល្អដោយឈ្នះ ៥ លើកចុងក្រោយនិងឡើងមកឈរនៅចំណាត់ថ្នាក់Top៤  ទោះបីជា យ៉ាង ណាក៏ដោយ ក្រុមកាំភ្លើងធំបានតស៊ូរកគ្រាប់បាល់ទល់និង Liverpool ហើយនៅមិនទាន់រកបានគ្រាប់បាល់ ស៊ុត បញ្ចូល ទីទល់នឹងក្រុមហង្សក្រហមក្នុងការប្រកួតចំនួន ៥លើកចុងក្រោយបន្ទាប់ពី Alexandre Lacazette ជាអ្នករកគ្រាប់   បាល់ ចុងក្រោយ នៅកីឡដ្ឋាន Anfield ក្នុងខែកញ្ញា ឆ្នាំ ២០២០។

Arsenal vs Liverpool preview: Wednesday's Premier League clash

ដូច្នេះ ប្រសិន Arsenal បរាជ័យ ក្នុងការរកគ្រាប់បាល់បញ្ចប់ទីក្នុងការប្រកួតនេះធ្វើអោយក្រុតាមស្មើកំណត់​ត្រាវែងបំផុត​របស់​ពួកគេក្នុងប្រវត្តិសាស្ត្រក្លឹប ៦ ប្រកួតដោយមិនអាចរកគ្រាប់បាល់ ទល់នឹងគូប្រជែងតែមួយក្រុម។ កន្លងមកនៅ ចន្លោះឆ្នាំ ១៩៩៧ រហូតដល់២០០០ក្រុមArsenalក៏ជួបរឿងដូច្នេះដែរ ពោលគឺជួបគ្នា៦ដងមិនអាចរកគ្រាប់​បាល់​បា​ន​ប៉ុន្តែទីបំផុតខ្សែការពារ Lauren គឺអាចរកបានសម្រាប់ក្លឹបក្នុងខែសីហាឆ្នាំ ២០០០ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុម Liverpool បានកំពុងជួបបញ្ហានៅតំបន់ប្រយុទ្ធមុនការប្រកួតពាក់កណ្តាលសប្តាហ៍នេះ ខណៈ Mohamed Salah បានខកខានការហ្វឹកហាត់កាលពីថ្ងៃចន្ទដោយសាររបួសជើង៕

 

ប្រភពព័ត៍មាន៖ Sportsmole