បរទេស៖ គ្រូបង្វឹកបណ្ដោះអាសន្ន Man. United លោក Ralf Rangnick មានការពិបាកក្នុងការជ្រើសរើសខ្សែការពារ​កណ្តាល​ដើម្បីត្រៀមដាក់អោយចូលលេងក្នុងការប្រកួត ជើងទី២ វគ្គ១៦ក្រុមចុងក្រោយ Champions League នៅថ្ងៃ​អង្គារ​ជាមួយក្រុមភ្ញៀវ Atletico Madrid។

Roy Keane blasts Cristian Romero for celebration aimed at Harry Maguire

Raphael Varane មានបញ្ហារបួសសច្រើន ក្នុងរដូវកាលនេះ និងបានធ្វើតេស្តវិជ្ជមាន COVID-១៩ មុនពេលបង្ហាញខ្លួនជួបជាមួយTottenham Hotspurកាលពីថ្ងៃសៅរ៍សប្តាហ៏​មុន។កីឡាករសញ្ជាតិ​បារាំង​Verane រំពឹងថានឹងអាចត្រូវដាក់អោយចូ​លលេង​ចាប់​ដៃគូ​ជាមួយប្រធានក្រុម Harry Maguire ពេលស្វាគមន៏ក្រុមលោក Diego Simeone ទោះជាយ៉ាងណាលោក Rangnick បានលើកឡើងថា Victor Lindelof ក៏ស្ថិតក្នុងការ​ពិចារណា​យ៉ាងយកចិត្តទុកដាក់ផង​ដែរក្រោយពីរូបគេបង្ហាញវត្តមានចូលលេងជើងទី១ក្នុងលទ្ធផលស្មើ គ្នា។

Ralf Rangnick admits 'challenge' when managing Cristiano Ronaldo, makes  'best performance' claim

គ្រូបង្វឹកអាឡឺម៉ង់បន្តថា៖ «ឥឡូវនេះ យើងមានកីឡាករកំពូលៗ ហើយវាមិនងាយស្រួលទេសម្រាប់ខ្ញុំក្នុងការជ្រើសរើស​ដាក់​អោ​យពួកគេចូលលេងក្នុងជំនួបដ៏សំខាន់នេះ ។ម្យ៉ាងទៀតការបង្ហាញខ្លួនរបស់ Victor ចូលលេងនៅ ១០ ទៅ ១៥ នាទី​ចុង​ក្រោយ គាត់លេងបានល្អ ប៉ុន្តែដូចដែលខ្ញុំនិយាយ វាជារឿងល្អដែល Rapha លេងបានពេញលេញ។ លឿនពេកហើយ ឥឡូវ​នេះ​គាត់ហាក់ មានកាយសម្បទាល្អប្រសើរ ដើម្បីបង្ហាញខ្លួនសម្រាប់ក្រុមបានទៀងទាត់ឡើងវិញ»។

 

គួររំលឹកថាLindelof បានចូលលេងក្នុងនាមខ្សែការពារស្លាបស្តាំ Atletico ក្នុងជើងទីមួយនៃការប្រកួតវគ្គ ១៦ក្រុម​ចុងក្រោយ​នៅ Wanda Metropolitano ប៉ុន្តែនៅទីបំផុតត្រូវបានជំនួសដោយ Aaron Wan-Bissaka ក្នុងតង់ទីពីរ៕

 

ប្រភពព័ត៍មាន៖ Sportsmole