បរទេស៖ អ្នក​ចាំ​ទី David de Gea របស់ Manchester United បាន​ទទួលស្គាល់​ថា «យើង​មិន​ទាន់មានភាពខ្លាំង​ឡើយ» នៅ​ពេល​ដែល​ប្រឈមមុខ​នឹង​ការ​ពិត​ថា ក្រុមហង្សក្រហម​របស់​ខ្លួន នឹង​បន្ត​ការមិនឈ្នះ​ពាន​សោះ​ក្នុង​រយៈពេល​៥​ឆ្នាំ​។

ការ​រង​បរ​ជ័យ​យ៉ាង​ខក​ចិត្តក្នុងលទ្ធផល ១-០ ក្រោមស្នា​ដៃក្រុម Atletico Madrid កាលពីថ្ងៃ​អង្គារ បាន​ធ្វើ​ឲ្យ​ក្រុម Man United ធ្លាក់​ចេញពីក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ និង​បាត់​បង់​ឱកាស​ចុងក្រោយ​របស់ខ្លួនក្នុង​ការ​ឈ្នះ​ពាន ក្នុងរដូវ​កាល​ដ៏​វេទនា​មួយផ្សេង​ទៀត​។ ការ​បញ្ចេញ​ប្រតិ​កម្ម​ក្នុង​ពេល​បញ្ចប់​ការប្រកួត​នា​កីឡដ្ឋាន Old Trafford មានភាពផ្ទុយ​គ្នា​ស្រឡះ ខណៈ​ដែលលោក Diego Simeone គ្រូបង្វឹក​ក្រុម Atletico បាន​សម្តែង​នូវ​ការ​អប​អរ​យ៉ាងខ្លាំង​។

ក្រុម Atletico បាន​​ការ​ពារ​យ៉ាង​រឹង​មាំ ក្រោយពី​​កីឡាករ Renan Lodi បាន​បំពេញ​ការ​វាយ​សម្រុក​រហ័ស ដើម្បី​រក​​គ្រាប់បាល់​បញ្ចូល​​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ក្នុង​តង់ទី​១ ដែល​ជា​គ្រាប់​បាល់​កាត់សេចក្តីក្នុងការ​ប្រកួត​តែម្តង​។ លោក Rangnick បាន​និយាយ​ថា៖ «យើង​បាន​ដឹង​យ៉ាង​ច្បាស់ពីករណី​បែបនេះ​ក្នុងពេល​ប្រកួត​​ជាមួយនឹងក្រុម​ដែល​​អ្នក​ត្រូវ​តែ​រក​គ្រាប់បាល់បញ្ចូលទី​ឲ្យ​បាន​មុន​»​។ ស្រប​ពេល​ជាមួយគ្នានេះ Darwin Nunez បាន​តែត​បាល់បញ្ចូល​ទី​នៅ​នាទី ទី​៧៧ ខណៈ​ដែល Benfica បាន​ទម្លាក់​ក្រុម Ajax ដើម្បីឈាន​ទៅវគ្គ​៨​ក្រុម​ចុងក្រោយ កាលពីថ្ងៃអង្គារ ក្រោយពី​បាន​ឈ្នះ​ក្នុងការ​ប្រកួត​ជើងទី២ ក្នុងលទ្ធផល ១-០ នៅ Amsterdam ដើម្បី​ឈ្នះ​ទាំង​២​ជើង ៣-២​៕

ប្រភព​ព័ត៌មាន៖ Channel News Asia