បរទេស៖ ក្រុម Villarreal បាន​ឈាន​ទៅវគ្គ​៨ក្រុម​ចុងក្រោយ​នៃ​ក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ក្រោយពី​បាន​​ផ្តួលក្រុម Juventus ក្នុងលទ្ធផល ៣-០ ក្នុង​ទីក្រុង Turin ដើម្បី​ឈាន​ទៅវគ្គ​បន្ត​ក្នុង​លទ្ធផល​ទាំង​២​ជើង ៤-១​។

គ្រាប់បាល់​ប៉េណាល់ទី​ពីសំណាក់កីឡាករ Gerard Moreno និង Arnaut Danjuma និង​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​របស់ Pau Torres នៅ​រយៈពេល​១៥នាទី​ចុងក្រោយ គ្រប់គ្រាន់សម្រាប់​ក្រុម​របស់​លោក Unai Emery ក្នុងការ​ទម្លាក់​ក្រុម​អ៊ីតាលី នាកីឡដ្ឋាន Allianz និង​ឈាន​ទៅវគ្គ​៨ក្រុម​ចុងក្រោយ​។

Villarreal បាន​ធ្វើ​ឲ្យ​ក្រុម Juventus មានភាព​ស្រឡាំង​កាំង ជាមួយនឹង​គ្រាប់បាល់​បញ្ចូល​ទី​៣​គ្រាប់បន្ត​បន្ទាប់គ្នា ក្រោយពី​បាន​​លេង​ដោយ​ផ្តោត​តែ​លើ​តំបន់​ការ​ពារ​ក្នុង​ការ​ប្រកួតនេះ ក្នុង​គោល​បំណង​រា​រាំង​​ការ​វាយ​សម្រុក​ក្រុមម្ចាស់​ផ្ទះ និង​ធ្វើ​ការ​វាយ​បក​រហ័ស។ ការ​រង​បរា​ជ័យ​ដ៏អាម៉ាស​នេះ គឺ​ជា​ការ​ចាញ់​ជាលើក​ទី​២​របស់ Juventus បើ​គិត​ចាប់​តាំងពី​ចុង​ខែ​វិច្ឆិកា និង​បង្កើត​ឲ្យ​មាន​ភាព​អវិជ្ជ​មានក្នុង​ពេល​ដែល​ពួកគេកំពុង​មាន​ទម្រង់លេង​យ៉ាងល្អ​ក្នុង​​ការប្រកួតក្រប​ខ័ណ្ឌលីក​៕

ប្រភព​​ព័ត៌​មាន៖ Channel News Asia