បរទេស៖ Anthony Martial បានច្រានចោលការលើកឡើងថា Cristiano Ronaldo គឺជាអ្នកបង្កផលរំខាននៅក្នុងក្រុមបិសាចក្រហម Man. United នៅពេលបច្ចុប្បន្ននោះទេ។

Ronaldo បច្ចុប្បន្នមានវ័យ ៣៧ ឆ្នាំបានតស៊ូបង្ហាញទម្រង់លេងអោយដូចកាលពី១៧ឆ្នាំមុននៅទឹកដី Old Trafford ក្រោយចាកចេញពី Juventus ប៉ុន្តែប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានជួបនិងរឿងជូរចត់​ដោយត្រៀម​បញ្ចប់​រដូវ​កាល​មិនទទួលបានពានអ្វីសោះនៅរដូវកាលនេះបើទោះបីជាបច្ចុប្បន្នរកគ្រាប់បាល់បានត្រឺមតែ១៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣ ប្រកួត ទាំង​អស់​នៅរដូវកាលនេះ។ ទោះបីមានការលើកឡើងថាការមកដល់របស់ម្ចាស់ពានបាល់មាស៥សម័យរូបនេះបង្កអោយមានភាពតានតឹងនៅក្នុងបន្ទប់ផ្លាស់សំលៀក បំពាក់ប៉ុន្តែ Martial ដែលបច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្រុម Sevilla បានបញ្ជាក់យ៉ាងច្បាស់លាស់ថាៈគាត់គឺជាគំពូលកីឡាករអាជីពម្នាក់ វត្តមានរបស់​គឺជាការបើកទំព័រប្រវត្តិសាស្រ្តមួយយើងទាំងអស់គ្នាស្រឡាញ់គាត់ ។Martial បានប្រាប់ គេហទំព័រ Daily Mail បន្តថាៈ ការ​និយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយគឺជារឿងមិនពិត។ខ្ញុំនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់នោះ ហើយខ្ញុំដឹងថាមានអ្វីកើតឡើង។

Ronaldo មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ខែមិថុនាឆ្នាំ ២០២៣ និងបានក្លាយជាកីឡាករបាល់ទាត់ផ្នែកបុរសដែករកគ្រាប់បាល់​បាន​ច្រើន​បំផុតក្រោយធ្វើបានHat-trickផ្តួល Tottenham Hotspur កាលពីចុងសប្តាហ៍មុន៕

 

ប្រភពព័ត៍មាន៖ Sportsmole