បរទេស៖ Bayern Munich គ្រោងនឹងធ្វើការចូលរួមប្រកួតប្រជែង ដើម្បីចុះហត្ថលេខាខ្សែប្រយុទ្ធ  Erling Braut Haaland មកកាន់ទឹកដីAllianz Arena ប្រសិនខ្សែប្រយុទ្ធឆ្នើម  Robert Lewandowski  និងចាកចេញ។Haalandបច្ចុប្បន្នត្រូវបានផ្សារភ្ជាប់​ជាមួយនឹង​ក្រុម​ជាច្រើន​នៅជុំវិញទ្វីបអឺរ៉ុបចាប់ពី Manchester City ទៅ Real Madrid ខណៈដែលគាត់ត្រូវបានគេរំពឹងថានឹងចាកចេញពី​ក្លឹប​អាល្លឺម៉ង់​នៅ​រដូវ ក្តៅនេះ។

Why losing Robert Lewandowski could end Bayern Munich's status as an elite  club - Bavarian Football Works

ទោះយ៉ាងណា Lewandowski កំពុងសម្លឹងចង់ចាកចេញទៅរកការប្រកួតប្រជែងថ្មីនៅលីក​កំពូលដទៃទៀតដូច្នេះហើយយោងការចុះ​ផ្សាយ​របស់ Fichajes បានចុះផ្សាយថាៈក្រុមជើងឯកអាឡឺម៉ង់ កំពុងតែពិចារណាពីលទ្ធភាពក្នុងការនាំយកកីឡាករដែលមានរហស្សនាម​ជាម៉ាស៊ីនរកគ្រាប់បាល់វ័យ ២១ ឆ្នាំរូបនេះមករួមក្រុម។

Borussia Dortmund's Erling Haaland hails Robert Lewandowski's "crazy"  goalscoring for Bayern Munich | Bundesliga

Lewandowskiនៅតែបង្ហាញទម្រង់លេងបានល្អដោយរកបាន២៩គ្រាប់នៅលីកកំពូលអាឡឺម៉ង់ ក្នុងរដូវកាលនេះ ពោលគឺច្រើនជាង​Haaland​កីឡាករ អន្តរជាតិន័រវេស ១៣ គ្រាប់ ក្នុងនោះ១២គ្រាប់Lewandowski រកបាននៅក្របខណ្ឌ  Champions League ផងដែរ​។​ទោះ​យ៉ាងណាអនាគត​របស់​កីឡាករ​ទាំង​ពីរ​និងត្រូវដឹងច្បាស់នៅចុងបញ្ចប់នៃរដូវកាលនេះថា​តើ​កីឡាករ​ទាំង​ពីរ​នឹង​ចាក​ចេញ​ពី​ក្រុម​រៀង​ខ្លួន​ឬ​យ៉ាង​ណា៕

 

ប្រភពព័ត៍មាន៖ Sportsmole