បរទេស៖ ក្រុមជម្រើសជាតិវេលស៍សង្ឃឹមថាកីឡាករ Gareth Bale នឹងអាចវិលត្រលប់មកបង្ហាញខ្លួនសម្រាប់ការប្រកួតជម្រុះ Play-Off ពានរង្វាន់  World Cup ២០២២២​ នៅថ្ងៃព្រហស្បតិ៍ទល់នឹងអូទ្រីស។ បើទោះបីជាគ្រូបង្វឹក Real Madrid លោក Carlo Ancelotti បង្ហើបប្រាប់ថាខ្សែប្រយុទ្ធស្លាបរូបនេះបានខកខា​នការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យជាមួយ Barcelona ដោយសារតែបញ្ហាសុខភាពទោះយ៉ាងណាប្រភពពី​ប្រព័ន្ធផ្សព្វផ្សាយ​អេស្បាញបានលើកឡើងថាប្រធាន​ក្រុម​ជម្រើសជាតិវេលស៍​មានបញ្ហាឈឺ​ខ្នង។

Bale plays footgolf after missing El Clásico with unspecified issue

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Ancelotti បានលើកឡើងកាលពីថ្ងៃអាទិត្យមុនជំនួបEl-Clasicoពេលចាញ់Barcelona ធ្ងន់ធ្ងរក្នុងលទ្ធផល៤: 0ថា: Bale បានព្យាយាមសម្របខ្លួនយ៉ាងច្រើននៅ​ព្រឹក​នេះ ប៉ុន្តែគាត់មិនទាន់អាចចូលលេងបានលេងទេ ។ឥឡូវនេះ​គាត់នឹងចូលរួមជាមួយក្រុមជម្រើសជាតិវែល ហើយពួកគេនឹងបន្តសម្រេចចិត្តថានិងដាក់គាត់អោយ​ចូលលេង​ឬអត់?

Gareth Bale joins Wales training after missing El Clasico through injury

ប្រធានក្រុមជម្រើសជាតិវែលវ័យ ៣២ ឆ្នាំ  Bale បានមកដល់ជំរុំ Wales ដោយត្រូវបានបញ្ចូលក្នុងក្រុមរបស់អ្នកចាត់ការ Robert Page សម្រាប់​ការប្រកួតវគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ទោះបីជាលេងបានតែពីរប្រកួតសម្រាប់ Real Madrid ចាប់តាំងពីការបង្ហាញ​ខ្លួនជា​អន្តរជាតិចុង​ក្រោយ​របស់គាត់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។រី៝ឯខ្សែបម្រើឆ្នើម Aaron Ramsey បានចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​វែល​បន្ទាប់​ពី​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់​គេ​ឱ្យ​ក្រុម Rangers កាល​ពី​ថ្ងៃ​អាទិត្យ​ក្រោយ​ចូល​រួម​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Juventus ក្នុង​ខែ​មករា។ អ្នកឈ្នះការប្រកួតវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រគឺ Wales v Austria នឹងត្រូវត្រៀមជួបអ្នកឈ្នះរវាង Scotland v Ukraine ខណៈការប្រកួតត្រូវបានពន្យារពេលរីឯ ការប្រកួតរបស់ស្កុតឡេន និងអ៊ុយក្រែន​ឥឡូវនេះនឹងត្រូវលេង​ក្នុងខែមិថុនា ដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងបន្តនៅក្នុងខែដដែល៕

 

ប្រភពព័ត៍មាន៖ BBC