បរទេស៖ ខ្សែ​បម្រើ​ប្រយុទ្ធ Christian Eriksen បាន​និយាយ​ថា គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​របស់​គេ ​នៅ​ថ្ងៃ​ដែល​រូបគេ​វិល​ទៅ​លេង​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក​វិញ គឺ​គ្រាន់​តែ «ជា​ការ​កម្តៅ​សាច់ដុំ» ប៉ុណ្ណោះ សម្រាប់​ការ​ប្រកួត​លើ​ទីលាន​ដូចគ្នា​ក្នុង​ទីក្រុង Copenhagen ដែល​ជាកន្លែង​រូប​គេ​បាន​ជួប​បញ្ហា​គាំង​បេះ​ដូង កាលពី​ឆ្នាំមុន​។

Christian Eriksen scores with first touch for Denmark upon return to international football after cardiac arrest - CNN

ការ​បង្ហាញខ្លួន​របស់ Eriksen ក្នុងនាម​ជា​កីឡាករ​បម្រុង​នៅ​តង់ទី​២ ក្នុ​ង​ពេលក្រុមខ្លួន​ចាញ់​ក្នុង​លទ្ធផល ៤-២ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​​ហូ​ឡង់ ក្នុង​ទីក្រុង Amsterdam កាលពីថ្ងៃ​សៅរ៍ ត្រូវ​បាន​សាទ​រ​យ៉ាង​ខ្លាំង​ក្លា ក្នុងនោះ​រាប់​បញ្ចូល​ទាំង​គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ លោក Louis van Gaal ផង​ដែរ​។ រយៈ​ពេល​២​នាទី​ក្រោយមក បន្ទាប់​ពី​ចូល​លេង កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ រក​បាន​​គ្រាប់បាល់​ទី​២​របស់ក្រុម​ជម្រើស​ជាតិ​ដា​ណឺម៉ាក ក្នុង​ការ​ប្រកួត​នោះ ជា​មួយ​នឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​​ជាមួយ​នឹង​ការ​ប្រើ​កម្លាំង​ជើង​យ៉ាង​ខ្លាំង​។

Christian Eriksen scores on return as Dutch beat Denmark 4-2

Eriksen បាន​និយាយ​ថា គ្រាប់​បាល់នោះគឺ​ជា​​​កា​ដូ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដើម្បី​អ​ប​អរ​ការ​វិល​ទៅ​លេង​វិញ​របស់​គេ ហើយ​រូប​គេកំពុង​តែ​​សម្លឹង​ឆ្ពោះ​ទៅកាន់​ការ​វិល​ទៅកាន់​កីឡដ្ឋាន Parken ក្នុង​រដ្ឋ​ធានី​ដា​ណឺ​ម៉ាក ដើម្បី​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ស៊ែ​ប៊ី ក្នុង​ការ​ប្រកួត​មិត្ត​ភាព​នៅ​ថ្ងៃ​អង្គារ​។ រូប​គេ​បាន​ប្រាប់ស្ថានីយ​ទូរ​ទស្សន៍​ដា​ណឺ​ម៉ាក Kanal 5 កាលពីថ្ងៃ​សៅរ៍​ថា៖ «ការ​ប្រកួត​នៅ​ថ្ងៃ​ខាង​មុខនេះ នឹង​កាន់​តែ​​ពិសេស​ជាង​មុន​។ ថ្ងៃនេះ គឺ​ជា​ការ​កម្តៅ​សាច់ដុំ​យ៉ាងល្អ​សម្រាប់​ថ្ងៃ​អង្គារ ដែលនៅពេល​នោះ ខ្ញុំនឹង​​រត់​នៅលើ​ទីលាន​ដែល​ហេតុ​ការណ៍​នោះ​បានកើតឡើង​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia