បរទេស៖ ខែ​ប្រយុទ្ធ Cristiano Ronaldo បាន​​ចាត់ទុក​ថា ការ​ប្រកួត​ World Cup វគ្គ Playoff របស់ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​ម៉ា​សេដ្វានខាង​ជើង នៅ​រាត្រីនេះ «គឺ​ជា​ការ​ប្រកួត​ស្លាប់ និង​រស់»​។

Man Utd news: Cristiano Ronaldo's choice as manager considered as transfer  aim clear - Mirror Online

តារាឆ្នើម Ronaldo របស់​ក្លិប Manchester United កំពុង​តែ​សង្ឃឹម​ថា អាច​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត World Cup ជាលើក​ទី​៥ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ និង​ទទួល​បាន​ឱកាស​មួយផ្សេង​ទៀតក្នុងការ​លើកពាន​នេះ ជាលើក​ដំបូង ក្នុង​វ័យ​៣៧​ឆ្នាំ​។ ក្រុម​ឈ្នះ​ពីការ​ប្រកួត​នៅ​​ទីក្រុង​ Porto នឹង​ឈ្នះ​កៅអី​ទៅ​លេង​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ឆ្នាំនេះ ក្នុង​ប្រទេស​កាតា​។ Ronaldo បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌មានកាលពីថ្ងៃចន្ទ​ថា៖ «ក្រុម​នេះ កំពុ​ង​តែ​ស្ថិតក្នុងការ​ជឿជាក់​។ ខ្ញុំ​មានអារម្មណ៍​ថា កីឡាករ​ទាំង​អស់​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​។ សម្រាប់​យើង ការ​ប្រកួតនេះ​គឺ​ជា​ការ​ប្រកួតស្លាប់​-រស់​។

Cristiano Ronaldo | Biography & Facts | Britannica

 

យើង​​ដឹង​យ៉ាង​ច្បាស់​ពីសារ​សំខាន់​នៃ​ការ​ប្រកួត ហើយ​ខ្ញុំ​សូម​យក​ឱកាស​នេះ ដើម្បី​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រផ្តល់​ការ​គាំទ្រ​ដល់​យើង​យ៉ាង​កក់​ក្តៅនៅ​ថ្ងៃស្អែកនេះ​»​។ ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ដែល​បាន​ទម្លាក់​ក្រុម​តួកគី ៣-១ ក្នុង​វគ្គ Playoff ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ទំនង​ជា​បាន​រំពឹង​ទុក​ថា នឹង​ត្រូវ​ប៉ះ​អុីតាលី ក្នុង​វគ្គ​ playoff ផ្តាច់​ព្រ័ត្រ ប៉ុន្តែ ក្រុម​ម្ចាស់​ជើង​ឯក​អឺ​រ៉ុប​មួយ​នេះ បែរ​ចាញ់​ដ៏មិននឹកស្មាន​ដល់​ក្នុងលទ្ធផល ១-០ លើ​ទឹកដីខ្លួន​ឯង​ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិម៉ា​សេដ្វាន​ខាង​ជើង កាលពី​សប្តាហ៍​មុន​ទៅ​វិញ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia