បរទេស៖ Man. United ត្រៀមបង្កើនការសន្សំថវិការហូតដល់ទៅ៧៥0,000 ផោនក្នុងមួយសប្តាហ៍លើវិក្កយបត្រប្រាក់ឈ្នួលរបស់ពួកគេជាមួយ នឹងការចាក​ចេញ​របស់​កីឡាករ ៤ រូបនៅចុងបញ្ចប់នៃរដូវកាល២០២១-២០២២ ។ Paul Pogba, Edinson Cavani, Juan Mata និង Jesse Lingard ដែលនិងអស់សុពលភាពត្រានៅចុងបញ្ចប់នៃខែមិថុនា នៅទឹកដីOld Trafford ដោយគ្មានតម្លៃខ្លួន ។

Paul Pogba: Edinson Cavani gives Manchester United quality not offered by  Martial or Rashford - Eurosport

យោងគេហទំព័រThe Athletic បានចុះផ្សាយកីឡាករទាំង៤រូបខាងលើនេះមានប្រាក់ឈ្នួលពលកម្មសរុប ៧៥0,000 ផោនក្នុងមួយ​សប្តាហ៍ដូច្នេះការចាកចេញរបស់ពួកគេនឹងនាំអោយម្ចាស់ជើងឯកអង់គ្លេស ២០ សម័យសន្សំថវិកាបានច្រើនគួរសម។

Romano: Lingard, Mata, Cavani set to leave Manchester United as free agents

បើទោះបីជាខ្សែបម្រើកណ្តាលPogba គឺជាកីឡាករសំខាន់សម្រាប់Man.Utdចាប់តាំងពីរូបគេវិលត្រលប់ពីសម្រាកព្យាបាលរបួស នៅដើម​ខែកុម្ភៈប៉ុន្តែកីឡាករអន្តរជាតិបារាំងរូបនេះបង្ហាញពីចេតនាក្នុងការចាកចេញពីក្លឹបនៅរដូវក្តៅនេះហើយ។រីឯខ្សែប្រយុទ្ធជើងចាស់អន្តរជាតិអ៊ុយរូ ហ្គាយCavani បង្ហាញខ្លួន ១៧ ប្រកួតប៉ុណ្ណោះដោយដោយសារបញ្ហារបួស ខណៈរូបគេនិងត្រូវព្យាបាលរយៈពេលយូរបន្ត ទៀត​ជា​មួយ​នឹងបញ្ហារបួសកំភួនជើង។ទន្ទឹមនឹងនោះ Mata ដែលនៅឡើយបង្ហាញខ្លួនចូលលេងបាន១ប្រកួតណានៅឡើយនៅ Premier League នារដូវកាលនេះ កំពុងមានទំនាក់ទំនងផ្ទេរទៅប្រទេសអេស្ប៉ាញវិញ។សម្រាប់Lingard ចូលលេងបាន១៩ដងគ្រប់ការប្រកួតទាំង​អស់នៅរដូវកាលនេះនិងបង្ហាញបានត្រឹមតែ ១៣ ដងប៉ុណ្ណោះនៅ Premier League៕

 

ប្រភពព័ត៍មាន៖ Sportsmole