បរទេស៖ Liverpool បាន​គ្រប់គ្រង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ​របស់​ពួក​គេបា​ន​យ៉ាងល្អ​ពេល​ប៉ះក្រុម Benfica កាលពីថ្ងៃ​អង្គារ ខណៈ​ដែល Sadio Mane, Ibrahima Konate និង Luis Diaz បាន​ជួយ​ឲ្យ​ក្រុម​ហង្សក្រហម​មួយ​នេះ នាំមុខក្នុងលទ្ធផល ៣-១ ក្រោយពីការ​ប្រកួត​ជើង​ទី​១នៅ​ទីក្រុង Lisbon​។

Konate បាន​តែត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​ដើម្បី​រក​គ្រាប់​បាល់​ជាលើក​ដំបូង​របស់ខ្លួន​សម្រាប់ Liverpool ក្រោយពី​ការ​ទាត់​បាល់​ចេញពី​ជ្រុង​ម្ខាង នៅមុនពេល Mane បាន​​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ ដើម្បី​បន្ថែមការនាំមុខ​របស់​ក្រុមខ្លួន នា​កីឡដ្ឋាន Estadio da Luz​។ ក្រុម Benfica បានវាយ​បក​១គ្រាប់​វិញនៅ​ដើម​តង់​ទី​២ នៅពេល​ដែល​ការ​ប្រព្រឹត្ត​កំហុស​របស់ Konate បាន​​អនុ​ញ្ញាត​ឲ្យ​កីឡាករ Darwin Nunez ស៊ុត​បាល់​បញ្ចូល​ទី​​យ៉ាងល្អ ប៉ុន្តែ Luis Diaz ដែល​បាន​បង្ហាញពី​ទម្រង់លេ​ងយ៉ាងល្អ បាន​បន្ថែម​គ្រាប់បាល់​ទី​៣ ដើម្បី​​ធ្វើ​ឲ្យ​ Liverpool សម្លឹង​ឆ្ពោះ​ទៅកាន់​វគ្គ​ពាក់​​​កណ្តាល​ផ្តាច់​ព្រ័ត្រ​​។

Liverpool នឹងមាន​ការ​ជឿជាក់​ក្នុង​ការ​បំពេញ​ជ័យ​ជម្នះ​របស់​ខ្លួន​នៅកីឡដ្ឋាន Anfield នា​សប្តាហ៍​ក្រោយ ស្រ​បពេល​ដែល​លោក Jurgen Klopp ទំនង​ដូច​ជា​មានភាព​កក់ក្តៅ​ក្នុងការ​ប្តូរ Mohamed Salah, Mane និង Thiago Alcantara ចេញ ក្រោយពី​លេង​បាន​១ម៉ោង​។ Salah ប្រាកដ​ជា​ត្រូវ​រក្សា​ទុក​សម្រាប់​ថ្ងៃ​អាទិត្យ ដែលនៅពេលនោះ Liverpool នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Manchester City ក្នុង​ការ​ប្រកួត​មួយ​ដែល​អាច​ជា​ការ​ប្រកួត​កាត់​សេចក្តី​ក្នុង​​ការ​ប្រជែង​ពាន Premier League​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia