បរទេស៖ Man. Utd ចង់បានកីឡាករ Aurelien Tchouameni បច្ចុប្បន្នកំពុងលេងអោយ Monaco ជាបេក្ខភាពដ៏ស័ក្តសម​​សម្រាប់​សម្រាប់​ជំនួស​តំណែង Paul Pogba នៅពេលបញ្ចប់រដូវកាលនេះយោងគេហទំព័រ Dailymail បានចុះផ្សាយ។

Paul Pogba hints he wants Manchester United to sign Monaco star Aurelien  Tchouameni | Daily Mail Online

កិច្ចសន្យារបស់ខ្សែបម្រើកណ្តាលរូបនេះ​នៅទឹកដីOld Traffordនៅមានសុពលភាព បីខែទៀតប៉ុណ្ណោះ ស្របពេលសមាជិកជ័យលាភីWorld Cup ២០១៨សញ្ជាតិ បារាំង ហាក់បី​ដូច​ជា​ត្រៀម​ចាក​ចេញ​ពីក្លឹប​ដោយ​គ្មាន​តម្លៃខ្លួនចំពេល​ដែល Paris Saint-Germain និង Juventus នៅតែមានទំនាក់ទំនងជាមួយខ្សែ​បម្រើរូប​នេះ​នៅតែបន្តកើតមាន។ កន្លងមកក្រុមលោក Ralf Rangnick ដែលមានទំនាក់ទំនងក្នុងការចង់បានកីឡាករដែលអាចលេងបានតួនាទីបម្រើ-ការពារ Declan Rice របស់ West Ham United ផងដែរនោះទីបំផុតបានកំនត់យក Tchouameni បានក្លាយជាបេក្ខភាពឈានមុខជំនួសវិញ។

SportMob – Facts about Aurelien Tchouameni, the renewed version of Paul  Pogba!

អតីតយុវជនថ្នាលក្រុមBordaux កីឡាករ Tchouameniមិនមែនជាខ្សែបម្រើ ដែលមានសមត្ថភាពធម្មតានោះទេ ក៏ព្រោះតែមាន ក្លឹប Man. City, Real Madrid និង PSG បង្ហាញការចង់បានកីឡាករដែលរកបាន៣គ្រាប់និងAssist ២ដងក្នុងការប្រកួតសរុប៤៣លើកនៅ​រដូវកា​លនេះ ខណៈកិច្ចសន្យារបស់ Tchouameni នៅ Stade Louis II មានសុពលភាពរហូតដល់ចុងបញ្ចប់នៃរដូវកាល២០២៣-២០២៤​ឯ​ណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole