បរទេស​៖ លោក Thomas Tuchel បានផ្ទុះ​កំហឹង​ដាក់​កីឡាករ​នៃក្រុម Chelsea ខណៈ​ដែល​​គ្រូបង្វឹក​របស់​ក្រុម​តោ​ខៀវ​រូប​នេះ បានបញ្ចេញ​អារម្មណ៍​ដ៏ខកចិត្ត​របស់​លោក ក្រោយពី​​ការ​រង​បរា​ជ័យ​របស់ពួកគេ​ក្នុងលទ្ធផល ៣១ ក្រោមស្នា​ដៃក្រុម Real Madrid ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ ជើង​ទី​១​។

ក្រុមរ​បស់​លោក Tuchel ប្រឈម​មុខ​នឹងការ​ធ្លាក់​ចេញក្នុងនាម​ជា​​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯកក្រប​ខ័ណ្ឌ Champions League មួយ​នេះ ក្រោយពី​បាន​ជួប​រាត្រី​ដ៏​ជូរ​ចត់​នា​កីឡដ្ឋាន Stamford Bridge កាលពីថ្ងៃពុធ​។ ការរក​បានគ្រាប់​បាល់​បញ្ចូល​ទី​៣​គ្រាប់របស់​ខ្សែ​ប្រយុទ្ធ Karim Benzema ដែល​បាន​តែត​បាល់បញ្ចូល​ទី​យ៉ាងល្អ​២​គ្រាប់ និង​ស៊ុត​បាល់បញ្ចូល​ទី​ងាយ​ៗ ក្រោយពី​ការ​ប្រព្រឹត្តកំហុស​របស់​អ្នក​ចាំ​ទី Edouard Mendy នោះ បាន​ធ្វើ​ឲ្យ​លោក Tuchel ទទួល​ស្គាល់​ថា Chelsea គ្មាន​ឱកាស​ក្នុងការ​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​ ឡើយ​។

នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា តើ​ការ​ប្រកួត​នេះ​នៅ​តែ​អាច​ឈ្នះ ឬ​​យ៉ាង​ណា លោក Tuchel បាន​ឆ្លើយ​ថា៖ «ទេ មិនមែន​ពេលនេះ​ទេ​។ ពីព្រោះ​យើង​ត្រូវ​តែ​ស្វែង​រក​កម្រិត​របស់​យើង​ត្រឡប់​មក​វិញ​។ ខ្ញុំ​មិន​ដឹង​ថា វា​បាត់​ទៅណា​ឡើយ បើ​គិត​ចាប់​តាំងពី​សម្រាក​សម្រាប់​ការ​​ប្រកួត​អន្តរ​ជាតិ​។ ប្រសិន​បើ​អ្វី​ៗផ្លាស់​ប្តូរ ប្រហែលអាច​ទៅ​រួច ប៉ុន្តែ តើ​មានក្លិប​ប៉ុន្មាន​ក្នុង​ពិភព​លោក ដែលអាច​ធ្វើអ្វី​ដែលយើង​ចង់​បាន ពិសេស គ្រាប់បាល់​៣​គ្រាប់? តើករណី​នេះ កើត​ឡើង​ញឹក​ញាប់​ឬអត់?»​៕

ប្រភព​​ព័ត៌មាន៖ Channel News Asia