បរទេស៖ Man. United កំពុងស្ថិតយ៉ាងប្រកៀកក្នុងការតែងតាំងគ្រូបង្វឹក​ Ajax លោក Erik ten Hag ជាអ្នកចាត់ការអចិន្រ្តៃយ៏ទូទៅថ្មីរបស់ពួកគេ។ ក្រុម​ប្រឹក្សាភិបាលនៅកីឡាដ្ឋាន Old Trafford បន្តលើកឡើងពី ដំណើរការនៃការតែងតាំងអ្នកបន្តវេនពីអតីតគ្រូបង្វឹក Ole Gunnar Solskjaer ដែលនៅឡើយមិនទាន់បានបញ្ចប់សព្វគ្រប់នៅឡើយទេដោយបានចាត់ទុកថាវានៅមិនទាន់ លឿនពេកនោះទេ ដែលកិច្ចព្រម​ព្រៀង​​មួយនេះត្រូវបានធ្វើឡើងជាផ្លូវការណ៏។

Man Utd set to appoint Erik ten Hag as new manager - Man Utd News

ទោះយ៉ាងណា លោកTen Hag បច្ចុប្បន្នគឺជាបេក្ខភាពអាទិភាពឈានមុខគេដែលផ្សារភ្ជាប់ការផ្លាស់មកដឹកនាំនៅទឹកដីOld Trafford ខណៈលោក Mauricio Pochettino ,Luis Enrique គ្រូបង្វឹកក្រុមគោជល់អេស្បាញ និង លោក Julien Lopetegui សុទ្ធតែធ្លាប់មាន ឈ្មោះក្នុងបញ្ជីចង់បានរបស់ក្រុមជើងឯកអង់គ្លេស២០សម័យ ។

Erik ten Hag set to be named next Man Utd boss after holding advanced  contract talks - Mirror Online

អតីតខ្សែការពារកណ្តាលរូបនេះបានចាប់ផ្តើមអាជីពជាអ្នកចាត់ការរបស់គាត់ជាមួយ Go Ahead Eagles ក្នុងឆ្នាំ២០១២ដោយ ធ្លាប់ដឹកនាំក្ Bayern Munich II និង Utrecht ផងដែរ។ចាប់តាំងពីមកដល់ Ajax ក្នុងឆ្នាំ ២០១៧លោក Ten Hag បានឈ្នះពាន​លីកកំពូលចំនួន 2២និង Dutch Cup ចំនួនពីរ ហើយក្រុមរបស់គាត់បច្ចុប្បន្ននាំមុខ ៤ ពិន្ទុដាច់ពីក្រុមលេខ ២ PSV Eindhoven នៅលើ​កំពូលតារាង Eredivisie ។បិសាចក្រហមបច្ចុប្បន្នកំពុងប្រជែងយកចំណាត់ថ្នាក់កំពូលទាំងបួនក្នុងតារាង Premier League ដោយឈរ​នៅលេខរៀង ៧ មាន ៣ ពិន្ទុតាមពីក្រោយក្រុមលេខ ៤ Tottenham មុនការប្រកួតថ្ងៃសៅរ៍ជាមួយ Everton៕

 

ប្រភពព័ត៍មាន៖ BBC