លោក Juergen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បាននិយាយថា ការយកឈ្នះលើក្រុម Manchester City នៅថ្ងៃអាទិត្យនេះ នឹងមិនមានន័យថា ពានក្របខ័ណ្ឌ Premier League គឺស្ថិតក្នុងដៃរបស់ខ្លួនឡើយ ហើយលោកថា ក្លិបរបស់លោកត្រូវតែផ្តោតលើការឈ្នះរាល់ការប្រកួតដែលនៅសល់ទាំងអស់របស់ពួកគេ ដើម្បីមានសុវត្ថិភាពក្នុងការលើកពាន។

ការប្រកួតក្នុងទីក្រុង Manchester ត្រូវបានចាត់មនុស្សភាគច្រើនចាត់ទុកថា ជាការប្រកួតកាត់សេចក្តីលើការឈ្នះពាន ខណៈដែលការដណ្តើមបានជ័យជម្នះនឹងជួយឲ្យក្រុម Man City នាំមុខ៤ពិន្ទុដាច់ ខណៈដែលនៅសល់៧ប្រកួតទៀត ខណៈដែល Liverpool នឹងឡើងឈរលើគូប្រកួតរបស់ពួកគេ ប្រសិនបើដណ្តើមបានជ័យជម្នះ។ លោក Klopp បានប្រាប់អ្នកយកព័ត៌មានថា៖ «ប្រសិនបើអ្នកដណ្តើមបានជ័យជម្នះលើក្រុម Man City ដែលជារឿងដ៏លំបាករួចជាស្រេច ខ្ញុំគិតថា គ្មាននរណាម្នាក់គិតថា ពាននេះ ត្រូវបានកាត់សេចក្តីឡើយ ដោយសារតែភាពខ្លាំងនៃគូប្រកួតរបស់យើង»។ លោកបានបន្ថែមទៀតថា៖ «គ្រប់គ្នាដឹងពីសារសំខាន់នៃការប្រកួតបន្ទាប់ ប៉ុន្តែ បន្ទាប់ពីការប្រកួតនេះ នឹងមានការប្រកួតផ្សេងទៀតក្នុងយុទ្ធនាការផ្សេង ក៏ដូចជាក្នុងយុទ្ធនាការ Premier League»៕

ប្រភពព័ត៌មាន៖ Channel News Asia