បរទេស៖ លោក Thomas Tuchel អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea បាន​​និយាយ​ថា ក្រុម​របស់​លោក «ត្រូវ​តែ​លេង​ឲ្យ​បាន​ស៊ី​សង្វាក់​គ្នា​បំផុត» ដើម្បី​លុប​ចោល​គ្រាប់បាល់​ដេញ​តាមពីក្រោយ​២​គ្រាប់ នៅ​ពេល​ប្រកួត​ជា​​មួយ​នឹងក្រុម Real Madrid នៅ​រាត្រីនេះ និង​ឈ្នះ​កៅអី​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃក្រ​ខ័ណ្ឌ Champions League​។

ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯកទ្វីប​អឺ​រ៉ុប Chelsea បាន​​បែក​អារម្មណ៍​ដោយ​សារ​តែ​ការ​បង្ខំ​ឲ្យ​លក់ក្លិប ក្រោយពី​រដ្ឋា​ភិបាល​ចក្រ​ភព​អង់គ្លេស បាន​ដាក់​ទណ្ឌ​កម្ម​លើ​​ម្ចាស់​​ក្លិបគឺ​លោកមហា​សេដ្ឋី Roman Abramovich ចំពោះការ​មាន​ទំនាក់​ទំនង​​យ៉ាង​ជិត​ស្និទ្ធិ ជាមួយ​នឹង​ប្រធា​នា​ធិបតី​រុស្ស៊ី​លោក Vladimir Putin ក្រោយពីការ​ឈ្លាន​ពាន​របស់​អ៊ុយ​ក្រែន​។ ការ​រង​បរា​ជ័យ​ក្នុងលទ្ធផល ៣-១ របស់​ក្រុម Chelsea ក្នុងការ​ប្រកួត​ជើង​ទី​១​នៃក្រ​ប​ខ័ណ្ឌ Stamford Bridge កាលពីសប្តាហ៍​មុន បាន​កើត​ឡើង ក្រោយពី​​រង​បរា​ជ័យ​ក្នុងលទ្ធផល ៤-១ ក្រោមស្នា​ដៃក្រុម Brentford ក្នុងការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League បើ​ទោះ​បី Chelsea បាន​ស្តារ​មុខមាត់​វិញ​តាមរយៈការយកឈ្នះ​លើ​ក្រុម Southampton ក្នុងលទ្ធផល ៦-០ កាលពី​ចុង​សប្តាហ៍​មុន​ក៏ដោយ​។

លោក Tuchel បាន​ឲ្យដឹងថា៖ «វា​ជា​ការ​ប្រជែង​មួយក្នុង​ចំណោមការ​ប្រជែង​ដ៏​ធំ​បំផុត​​ដើម្បីលេង​ឲ្យ​បានល្អនៅ​កីឡដ្ឋាន Bernabeu​។ វា​កាន់​តែលំបាក ប្រសិន​បើ​អ្នក​​ត្រូវ​តែ​ដណ្តើម​ឲ្យ​បាន​លទ្ធផល​ដ៏​ជាក់​លាក់​។ ប្រសិន​បើ​អ្នក​ត្រូវ​តែ​ឈ្នះ​ជា​មួយនឹង​គ្រាប់​បាល់​តិច​បំផុត​២​គញរាប់ ឬ​ច្រើន​ជាង​នេះ ឬ​គ្រាប់​បាល់​នាំមុខ​៣គ្រាប់ វា​ធ្វើ​ឲ្យយើងកាន់​តែលំបាក ប៉ុន្តែ វា​នៅ​តែមាន​តម្លៃក្នុងការ​សាកល្បង​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia