បរទេស៖ Paul Pogba បានជួបជាមួយនាយកផ្នែកកីឡារបស់ក្លឹប Paris Saint-Germain លោក Leonardo ដើម្បីពិភាក្សាអំពីការផ្ទេរទៅកាន់ទឹកដី Parc des Princesនៅរដូវក្តៅនេះ ។ខ្សែបម្រើកណ្តាលរបស់ក្រុមបិសាចក្រហម Man. United នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន(Free Tranfer) នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលសាម៉ីខ្លួនបង្ហាញចេតនា មិនចង់បន្តកុងត្រាថ្មីលេងនៅទឹកដី Old Trafford ទៀតនោះទេ។
ការវិលត្រឡប់ទៅកាន់អតីតក្លឹប Juventus គឺជាគោលដៅចាប់អារម្មណ៍សម្រាប់ Pogba ក្រោយអង្គុយជាកីឡាករបម្រុងពេលចាញ់ Everton ១-០ កាលពីថ្ងៃសៅរ៍ក្នុងក្របខ័ណ្ឌ Premier League ស្របពេលក្រុមនាំមុខតារាងLigue-១គឺ PS ក៏ជាក្រុមដ៏មានសក្តានុពលផងងដែរ។យោងការចុះផ្សាយរបស់ Get French Football News បានអោយដឹងថាៈសមាជិក ជ័យលាភិWorld Cup ២០១៨រូបនេះកំពុងមានទំនាក់ទំនងដ៏តែជិតស្និទ្ធ ក្នុងការផ្ទេរទៅក្លឹបនៅស្រុកកំណើតមួយនេះស្របពេលបុរសសញ្ជាតិប្រេស៊ីលលោក Leonardo បានចាត់ទុកPogba គឺជាបេក្ខភាពដែលស័ក្តសមបំផុតសម្រាប់PSG ។ប្រភពខាងលើបន្តថាៈ Pogba បានច្រានចោលសំណើបន្តកុងត្រាថ្មីពី Man United បើទោះបីជានៅក្នុងកិច្ចសន្យានោះបាន ធ្វើឱ្យកីឡាករក្រុមមាន់គកបារាំងរូបនេះនិង ទទួលបានផលប្រយោជន៏ដោយ ក្លាយជាកីឡាករដែលរកចំណូលបានច្រើនបំផុត នៅ Premier Leagueយ៉ាងណាក៏ដោយ។
រដូវកាល២០២១-២០២២នេះ Pogba ហាក់មិនសមមប្រកបនោះទេដោយប្រឈមនិងបញ្ហារបួសនិង ស៊ុតបញ្ចូលទីបានមួយគ្រាប់ និងAssist ៩ដង ក្នុងការបង្ហាញខ្លួន ២៥ លើក។ ប៉ុន្តែក្រោយវិលត្រលប់មកMan.Utdជាលើកទី២វិញក្នុងឆ្នាំរូបគេធ្លាប់បានជួយអោយក្លឹបឈ្នះពាន EFL Cup និង Europa League៕
ប្រភពព័ត៍មាន៖ Sportsmole