បរទេស៖ កីឡាករ Christian Eriksen របស់ក្លឹប Brentford កំពុងសម្លឹងឃើញឪកាសវិលត្រលប់ ទៅកាន់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur វិញនៅពេលបញ្ចប់រដូវកាលនេះ។

When will Christian Eriksen play for Brentford? Denmark star set for  Premier League return after cardiac arrest | Sporting News

គួរបញ្ជាក់ថាកីឡាករអន្តរជាតិដាណឺម៉ាកបានវិល​ត្រលប់មកមាន​កាយសម្បទារឹងមាំឡើងវិញក្រោយជួបបញ្ហាគាំងបេះដូងនៅព្រឹត្តការណ៏ Euro ២០២០ ខណៈដែលរូបគេស៊ុតបញ្ចូល​ទី១គ្រាប់និងAssist២ដងនៅក្របខណ្ឌ  Premier League ចំនួនប្រាំមួយប្រកួតមកដល់ពេលបច្ចុប្បន្ននេះ ។ Eriksen បច្ចុប្បន្នមានកុងត្រាជាមួយBrentford រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ខណៈគ្រូបង្វឹករួមសញ្ជាតិលោក Thomas Frank ចង់អោយរូបគេចង់អោយកីឡាករវ័យ៣០ឆ្នាំរូបនេះបន្តលេងបានយូរបន្ថែមទៀត។

Bericht: PSG nimmt Christian Eriksen ins Visier

ទោះយ៉ាងណាប្រភពពីគេហទំព័រ  Football Insider បានលើកឡើងថាៈ ខ្សែបម្រើអន្តរជាតិ ដាណឺម៉ាកកំពុងទទួលបានការ ចំណាប់អារម្មណ៍ពីសំណាក់អតីតក្លឹប Tottenham ស្របពេលសាម៉ីខ្លួនក៏មានបំណងចង់ចូលរួមជាមួយ​ក្លឹបដែលមាន​មូល​ដ្ឋាន​នៅទីក្រុងឡុងដ៏ភាគខាងជើងផងដែរ។  Eriksen ធ្លាប់ចំណាយពេលជិត៧ ឆ្នាំកន្លះនៅ Tottenham ចន្លោះឆ្នាំ ២០១៣ ដល់ ២០២០ ដោយស៊ុតបញ្ចូលទីបាន ៦៩ គ្រាប់ និងបង្កើតឪកាសបញ្ចប់ទីបានរហូតដល់៩០ ដងឯណោះក្នុងការប​ង្ហាញខ្លួន៣០៥ ប្រកួត​សម្រាប់ក្លឹប មុនពេលចាកចេញទៅ Inter Milan ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Antonio Conte៕

 

ប្រភពព័ត៍មាន៖ Sportsmole