បរទេស៖ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​​ហ្គាល់ Cristiano Ronaldo និង​គូ​ស្នេហ៍​របស់​គេ​ Georgina Rodriguez ដែល​​បាន​ប្រកាស​កាលពី​ខែ​តុលា ឆ្នាំ​មុន​ថា ពួក​​គេ​រំពឹង​ទុក​ថា នឹងស​ម្រាល់​បាន​កូន​ភ្លោះនោះ បាន​បញ្ជាក់កាលពីថ្ងៃ​ចន្ទ​ថា ទារិកាម្នាក់ក្នុង​ចំណោម​ទារិកា​២នាក់ បាន​ស្លាប់​ហើយ​។

Ronaldo និ​ងនាង Rodriguez បាន​ឲ្យដឹងក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​លើ​បណ្តាញ​សង្គម​ថា៖ «វា​ជា​រឿង​ដ៏​សោក​សៅ​ក្រៃ​លែង​ដែលយើង​ត្រូវ​តែ​ប្រកាស​ថា កូន​ប្រុស​របស់​យើង បាន​ទទួល​មរណៈ​ភាព​ហើយ​​។ នេះ​គឺ​ជា​រឿង​ដ៏​ឈឺ​ចាប់​បំផុត​លដែល​ឪពុ​ក​ម្តាយ​គ្រប់រូប​​អាច​ជួប​ប្រទះ​»​។ គូ​ស្នេហ៍​ទាំង​២​បាន​បន្ថែម​ទៀត​ថា៖ «មាន​តែ​កូន​ភ្លោះ​ស្រី​​ដែល​ទើប​នឹង​កើត​របស់​យើង​លទេ ដែល​ធ្វើ​ឲ្យ​យើង​មាន​​ភាព​រឹង​មាំ ក្នុងការ​​ប្រឈម​មុខ​នឹង​ស្ថាន​ភាព​​ក្នុង​ពេល​នេះ»​។

ទាក់​ទង​នឹង​​ស្ថានភាព​ផ្ទាល់​ខ្លួន​ក្នុង​ពេល​វេលា​ដ៏លំបាកនេះ គូស្នេហ៍​​ទាំង​២ បានថ្លែង​អំណរ​គុណ​ដល់ក្រុមគ្រូពេទ្យ និង​គិលានុបដ្ឋា​យិកា ចំពោះការ​ថៃ​ទាំ​ប្រកប​ដោយ​ជំនាញ និង​ការ​គាំពារ​របស់​ពួកគេ​។ Ronaldo វ័យ​៣៧​ឆ្នាំ ដែល​ជា​​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​បំផុតប្រចាំ​ឆ្នាំ​ក្នុង​ពិភព​លោកចំនួន​៥​សម័យ​កាល ទើប​តែ​បាន​ចូល​រួម​ជាមួយនឹងក្លិប Manchester United ជា​ថ្មី​កាលពី​ឆ្នាំមុន ក្រោយពី​បាន​ឈ្នះ​ពាន​ជាច្រើន​ជាមួយនឹងក្លិប Real Madrid និង Juventus​។ គូ​ស្នេហ៍​ទាំង​២ ដែល​បាន​ជួ​ប​គ្នា អំឡុង​ពេល Ronaldo លេង​ឲ្យ​ក្លិប Real Madrid មាន​កូន​ស្រីម្នាក់​រួម​គ្នា​ដែល​មាន​អាយុ​៤​ឆ្នាំ ស្រប​ពេល​ដែល Ronaldo មានកូន​៣នាក់​ផ្សេង​ទៀត​​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia