បរទេស៖ លោក Erik ten Hag គ្រូបង្វឹកក្រុមបិសាចក្រហម Man. Utd មានបំណងចង់ចុះហត្ថលេខានាំយក Christian Eriksen មកកាន់ទឹកដីOld Traffordក្រោយពីរូបលោកត្រូវបានប្រកាសជាផ្លូវការណ៏ក្នុងនាមគ្រូបង្វឹកអចិន្រ្តៃយ៏ថ្មីរបស់ក្លឹបក្នុងកិច្ចសន្យា៣ឆ្នាំជាមួយជម្រើស១ឆ្នាំទៀត កាលពីពេលថ្មីៗនេះ​យោងគេហទំព័រ Daily Star បានចុះផ្សាយ។ រី​ឯកិច្ចសន្យារបស់កីឡាករអន្តរជាតិដាណឺម៉ាក Eriksen ជាមួយ Brentford នឹងត្រូវផុតកំណត់នៅចុងខែមិថុនា ស្របពេលអតីតក្លឹប Tottenham គឺនៅតែមានទំនាក់ទំនងផ្ទេរដោយមិនគិតថ្លៃដូចគ្នា ។

Transfer News: Erik ten Hag wants Christian Eriksen at Manchester United

Ten Hak គ្រូបង្វឹកសញ្ចាតិហូឡង់នៅតែចាត់ទុកកីឡាករវ័យ ៣០ ឆ្នាំរូបនេះថាជា ការចុះហត្ថលេខាដ៏ល្អឥតខ្ចោះ ខណៈដែលរូប​លោក​និងវេចបង្វិចចាកចេញពីAjax មករុះរើ និងកែទម្រង់លេងក្រុមជើងឯក ឯកអង់គ្លេស ២០ សម័យនៅចុងបញ្ចប់នៃយុទ្ធនាការនេះ។Eriksen ដែលទទួលបានការដាក់ឧបករណ៏ជំនួយបេះដូង(ICD) បន្ទាប់ពីជួបបញ្ហាគាំងបេះដូងនៅព្រឹត្តការណ៏ Euro ២០២០ ខណៈEriksen ត្រូវបានអតីតក្លឹប Inter Milan បញ្ចប់កុងត្រាមុនពេលចូលរួមជាមួយក្រុមBrentford ក្នុងខែមករាដោយគ្មានតម្លៃខ្លួន។

Manchester United: Erik ten Hag 'places Christian Eriksen on his transfer  wish-list' | Daily Mail Online

ធ្លាប់លេងនៅ TottenhamTottenham ចន្លោះឆ្នាំ ២០១៣ដល់ ២០២០ ដោយបង្ហាញខ្លួនបានជាង 300ប្រកួតសម្រាប់ក្លឹបភាគខាង ជើងក្រុងឡុងដ៏ មុនពេលផ្លាស់ទៅកានលីកកំពូលអ៊ីតាលី។ Eriksen នៅតែបន្តបង្ហាញទ្រង់លេងគួរអោយចាប់អារម្មណ៏នៅ Brentford ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ២ដងក្នុងការបង្ហាញខ្លួនសរុប ៧ ដងនៅក្របខ័ណ្ឌ Premier League ខណៈដែលEriksen ខ្លួនឯងបានបង្ហាញចេតនាចុះកិច្ចសន្យាថ្មីជាមួយក្រុមគ្រូ​បង្វឹករួមជាតិ Thomas Frank ច្រើនជាងជ្រើសរើសការ ផ្លាស់ទៅចូលរួមជាមួយអតីតគ្រូបង្វឹកយុវជនថ្នាលAjaxរបស់ខ្លួន៕

 

ប្រភពព័ត៍មាន៖ Sportsmole