បរទេស៖ Eden Hazard, Luka Jovic និង Mariano Diaz និងមិនមានឈ្មោះសម្រាប់ក្រុមអធិរាជសReal Madrid ក្នុងនាមជាភ្ញៀវសម្រាប់ការប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ជើងទីមួយនៅរាត្រីថ្ងៃអង្គារឈានចូលថ្ងៃពុធជាមួយក្រុមម្ចាស់ផ្ទះ មេឃខៀវ Man. City នៅកីឡដ្ឋាន Etihadនោះទេ ។ ខ្សែបម្រើចាស់វស្សាHazard នៅតែមិនអាចចូលលេងបន្ទាប់ពីការវះកាត់ជើង ខណៈដែល Jovic អវត្តមានបន្ទាប់ពីការវះកាត់ធ្មេញ ហើយ Mariano អវត្តមានក្នុងក្រុមដោយសារការប៉ះទង្គិច​និងរបួស។

Real Madrid 'want to sell outcasts Eden Hazard, Luka Jovic and Mariano Diaz  this summer' | Daily Mail Online

Casemiro, David Alaba និង Ferland Mendy សុទ្ធតែនៅមានបញ្ហារបួសខណៈកីឡាករអន្តរជាតិប្រេស៊ីល  Casemiro បានអវត្តមានពេលជួប Osasuna ដោយសារបញ្ហាសាច់ដុំ ខណៈ Alaba មានបញ្ហាសរសៃពួរក្នុងការប្រកួតដូចគ្នា ។ រីឯខ្សែបម្រើស្លាបឆ្វេងMendy ក៏​បាន​អវត្តមាន​ពេល​ប្រកួត​ជាមួយ Osasuna ជាមួយ​នឹង​បញ្ហា​ដែល​គាត់​បាន​ជួប​ក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ​នៃ Champions League វគ្គ១/៤ ផ្តាច់ព្រ័ត្រ​ជាមួយ Chelsea នៅ​ថ្ងៃ​ទី ១២ ខែ​មេសាកន្លងទៅ។

Real Madrid: Zidane could look for goals through either Jovic or Mariano |  MARCA in English

អវត្តមានរបស់ Jovic និង Mariano មានន័យថាជម្រើសរបស់លោក Carlo Ancelotti នៅខ្សែបម្រើកណ្តាលមានកម្រិតខណៈ Gareth Bale ត្រូវបានចាត់ទុកថាជាកីឡាករបម្រុងតែម្នាក់គត់សម្រាប់ Karim Benzema ។លោក Ancelotti នឹងត្រូវរង់ចាំរហូតដល់ពេលចុងក្រោយ មុនពេលសម្រេចចិត្តថាតើត្រូវជ្រើសរើស Casemiro និង Alaba  ប៉ុន្តែ Mendy និងអាច​មានឪកាសវិលត្រលប់មកបង្ហាញខ្លួនក្នុងជម្រើស១១នាក់ វិញ។ ក្រុម Real Madrid៖ Courtois, Lunin, Fuidias; Carvajal, Militao, Alaba, Vallejo, Nacho, Marcelo, Mendy; Kroos, Modric, Casemiro, Valverde, Vazquez, Ceballos, Isco, Camavinga; Benzema, Asensio, Bale, Vinicius, Rodrygoof ៕

 

ប្រភពព័ត៍មាន៖ Sportsmole