បរទេស៖ លោក Jurgen Klopp បាន​និយាយ​ថា Liverpool ត្រូ​វ​តែ​រក្សា «ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច» បើ​ទោះ​បី​បាន​បោះ​មួយ​ជំហាន​ឆ្ពោះ​ទៅកាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ Champions League ក៏ដោយ ក្រោយពី​បាន​កត់ត្រា​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ២-០ លើ​ក្រុម Villarreal ក្នុងការ​ប្រកួត​ជើង​ទី​១​​នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នា​កីឡដ្ឋាន Anfield កាល​ពី​ថ្ងៃពុធ​។

គ្រាប់​បាល់​ស៊ុត​បញ្ចូ​ល​ទី​២​គ្រាប់​ក្នុង​ចន្លោះ​ពេល​ត្រឹមតែ​២​នាទី បាន​បំ​បែក​ក្បួន​ការ​ពារ​​របស់​លោក Unai Emery គ្រូបង្វឹកនៃ​ក្រុម Villarreal ខណៈ​ដែល​ខ្សែ​ការ​ពារ Pervis Estupinan បានធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង ក្រោយ​ពី​បាន​ប៉ះ​បាល់​ពី​ការ​បញ្ជូល​​បាល់​ឆ្លង​របស់ Jordan Henderson នៅមុន​ពេល​ Sadio Mane បាន​​ឆ្កិះ​បន្ថែម​គ្រាប់​បាល់​ទី​។ ក្រុម​ហង្ស​ក្រហម​ន នៅ​តែ​ស្ថិតលើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​៤​​ដែលមិន​ធ្លាប់​មាន​ពីមុន​មក​ក្នុង​រដូវកាល​តែមួយ ដែល​រួម​មាន ពានក្រប​ខ័ណ្ឌ Champions League, Premier League, FA Cup និង​ពាន League Cup​។ ប្រសិន​បើ​​គ្មាន​លទ្ធផល​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅពេល​ដែលក្រុម​ទាំង​​២ ជួប​គ្នា​នៅ​ភាគ​ខាង​ត្បូង​អេ​ស្ប៉ាញ ក្នុង​​​រយៈ​ពេល​៦​ថ្ងៃ​ទៀតទេ​នោះ រដូ​វកាល​របស់​ក្រុម Liverpool នឹង​បញ្ចប់​ដោយ​ការ​ឈាន​ទៅ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ ជាលើក​ទី​៣ ក្នុង​រយៈពេល​៥​រដូវ​​កាល​ចុងក្រោយ ក្នុង​ទីក្រុង​ប៉ា​រីស នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​។

លោក Klopp បាន​ឲ្យដឹងថា៖ «វា​ជា​ការ​នាំមុខ ២-០ ក្នុង​តង់​ទី​១​។ អ្នក​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ទាំង​ស្រុង រក្សា​ការ​ផ្តោត​អារម្មណ៍​១០០% និង​លេង​តង់​ទី​២ ដូច​ដែល​យើង​បាន​លេង​ក្នុង​តង់​ទី​១​។ យើង​ដឹង​ថា វា​​នឹង​ក្លាយ​ជា​បរិយាកា​សដ៏លំបាក​សម្រាប់​យើង​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia