បរទេស៖ លោក Jose Mourinho បាននិយាយ​ថា ញឿន​នៃគ្រួ​សារ រវាង​ក្លិប AS Roma របស់​លោក និង​អ្នក​គាំទ្រ​របស់​ពួក​គេ គឺ​ជា​ហេតុ​ផ​ដ៏ចម្បង​បំផុត ដែលពួកគេ​បាន​ឈាន​ទៅ​វគ្គផ្តាច់​ព្រ័ត្រ នៃ​ក្រប​ខ័ណ្ឌ Europa Conference League កាលពីថ្ងៃ​ព្រហស្បតិ៍​។

គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ បាន​ប្រាប់​អ្នក​គាំទ្ររបស់ Roma នៅមុន​ពេល​យកឈ្នះ​លើ​ក្រុម Leicester City ក្នុង​លទ្ធ​ផល ១-០ វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ ជើង​ទី​២ ថា ពួ​​កគេ​មិន​គួរមក​​កីឡដ្ឋាន​ ដើម្បី​តែ​ទស្ស​នា​បាល់​ទាត់​ឡើយ ប៉ុន្តែ ត្រូវ​តែ​​លេង​បាល់​ទាត់​ដែរ។ ជា​មួយ​គ្នានេះ លោក Mourinho បាន​ស្រក់​ទឹកផ្នែក ពេល​ឮសំឡេង​កញ្ចែ​ផ្លុំ​បញ្ចប់​ការ​ប្រកួត ក្រោយពី​ដឹកនាំ​​ក្រុម Roma ឲ្យ​ឈាន​ទៅ​ប្រកួតក្រប​ខ័ណ្ឌ​អឺ​រ៉ុប​ វគ្គ​ផ្តាច់​ព្រ័ត្រ ជាលើក​​ដំបូង ក្នុង​រយៈពេល​៣១​ឆ្នាំ​។

លោក​បាន​និយាយ​បន្ទាប់​ពីការ​ប្រកួត​ថា៖ «ហេតុ​អ្វី​បាន​ជា​ខ្ញុំ​​ស្រក់​ទឹកភ្នែក? ដោយ​សារ​តែ​ខ្ញុំ​​មាន​អារម្មណ៍​ដូច​ដែលពួកគេមាន​។ នេះ​គឺ​ជាក្លិប​ដ៏ធំ​មួយ​ដែល​មិន​មាន​បន្ទប់​ដាក់​ពាន​។ ខ្ញុំ​ដឹង​ថា វា​មានន័យ​បែប​ណា​ចំពោះ​មនុស្ស​ទាំងនេះ ហើយ​ការ​រំជួល​ចិត្ត​របស់​ខ្ញុំ​គឺ​សម្រាប់​ពួកគេ​។ ខ្ញុំ​មាន​សំណាង​ណាស់ដែល​ស្ថិតក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដ៏​មាន​កិត្យា​នុភាព ប៉ុន្តែ​លទ្ធផល​នេះ ធ្វើ​ឲ្យ​មាន​អារម្មណ៍​យ៉ាងពិសេស​»​៕

ប្រភព​ព័ត៌​មាន៖ ESPN