បរទេស៖ Cristiano Ronaldo ​បានបង្ហាញពីចេតនាចង់បន្តលេងនៅ Man. Utd  ខណៈដែលអតីតមិត្តរួមក្រុមលោក Dimitar Berbatov បាន​លើកឡើងថា អតីត​មិត្តរួមក្រុមបិសាចក្រហមរូបនេះនិងអាចបន្តអាជីពបានពីបី ទៅ បួនឆ្នាំបន្តទៀតសម្រាប់ការលេងនៅកម្រិតកំពូល ប្រសិន​ជារូប​គេនៅតែរក្សាកាយសម្បទា​បានមាំមួន​ដូច​សព្វថ្ងៃនេះ។

5 reasons why Manchester United shouldn't sell Cristiano Ronaldo this summer

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប៊ុលហ្គារី Berbatov និងកំពូលខ្សែប្រយុទ្ធស្លាបសញ្ជាតិព័រទុយហ្គាល់រូបនេះធ្លាប់លេងរួមក្លឹបជាមួយគ្នាបាន​១​រ​ដូវកាល​២០០៨-២០០៩ មុនពេលសម្រេចចាកចេញពីទឹកដី Old Trafford ទៅកាន់ក្លឹបអធិរាស Real Madrid ។

5 reasons why Manchester United shouldn't sell Cristiano Ronaldo this summer

ទោះបីលេងរួមគ្នាបានតែ១រដូវកាលប៉ុន្តែ Berbatov បានស្គាល់ទេពកោសល្យមិនគួរឱ្យជឿរបស់Cristiano Ronaldo និង ​ធ្វើ​ឱ្យ​ពិភព​បាល់ទាត់​បន្តចាប់​អារម្មណ៍ពី ​សមត្ថភាព​ស៊ុត​បញ្ចូល​ទី​របស់​គាត់ ខណៈការប្រកួតថ្ងៃច័ន្ទដើមសប្តាហ៏ជាមួយ Brentford ។ Berbatov បញ្ជាក់យ៉ាងដូច្នេះថាៈ និយាយឱ្យ​ត្រង់​ទៅ ខ្ញុំមិនភ្ញាក់ផ្អើលទេ គាត់នៅតែធ្វើបានល្អនិងបន្តបង្កើតកំនត់ត្រាថ្មីបានជានិច្ច។ ខ្ញុំរីករាយដែលបានលេងជាមួយគាត់រយៈពេលមួយឆ្នាំនៅ Manchester United ហើយនោះជាពេលដែល​ខ្ញុំដឹង​ពីការរៀបចំរបស់គាត់ ខ្ញុំបានដើរតានលំអានគាត់ពេញមួយអាជីពរបស់ខ្ញុំ ។គាត់ស៊ុតបាន ១៨ គ្រាប់នៅអាយុ ៣៧ ឆ្នាំ ជាមួយលីគល្អបំផុតនៅលើពិភពលោក ដូច្នេះអ្នកត្រូវតែគោរពគាត់៕

 

ប្រភពព័ត៍មាន៖ Besoccer