បរទេស៖ ខ្សែ​ប្រយុទ្ធ Erling Haaland កំពុង​តែ​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បីក្លាយ​ជា​កីឡាករ​របស់ក្លិប Manchester City នៅ​សប្តាហ៍​នេះ ក្រោយ​ពី​បាន​ត្រួតពិនិត្យ​សុខភាព​រួច​រាល់​ ហើយ​ក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League បាន​ប្រាប់​ក្លិប​ Borussia Dortmund នឹង​ប្រើ​ប្រាស់​លក្ខខណ្ឌ​រំលាយ​កិច្ច​សន្យា​របស់កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​​។

Erling Haaland's Manchester City Medical Date Revealed - Sports Illustrated  Manchester City News, Analysis and More

តម្លៃ​ខ្លួន​សម្រាប់​រំលាយ​កិច្ច​សន្យា​ត្រូវ​បាន​គេ​ដឹង​​ថា មាន​ចំនួន​តិច​ជាង​៧៥លាន​អឺ​រ៉ូ (ស្មើ​នឹង​៧៩​លាន​ដុល្លារ​អាមេរិក) ដែល​ព័ត៌​មាន​ជាច្រើនបាន​ចេញផ្សាយ​។ ការ​ផ្ទេរ​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ត្រូវ​ប្រកាស​ជាផ្លូវ​ការ​ដោយ​ក្លិប Dortmund របស់​អាល្លឺ​ម៉ង់ ក្នុង​ពេល​ឆាប់​ៗ​នេះ ក្រោយពី​ Haaland បាន​បញ្ជាក់​ប្រាប់​សាម៉ី​ក្លិប​រួច​ជាស្រេច​​អំពី​បំណង​របស់​គេ ក្នុង​ការ​ចាកចេញ ក្រោយពី​ចំណាយ​ពេល​អស់​២​ឆ្នាំកន្លះ​។ លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រវា​ង​កីឡាករ​រូប​នេះ និង​ក្លិប Man City ក៏​បាន​ព្រម​ព្រៀង​រួច​រាល់​ហើយ​ដែរ​។

Haaland taking care of 'personal matters' as €75m Man City move edges closer

Haaland នឹង​​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​ជា​មូលដ្ឋាន​ប្រមាណ​ជា​៣៥ម៉ឺនផោន (ស្មើនឹង​៤៣ម៉ឺន​ដុល្លារ​អាមេរិក) ក្នុង​១​សប្តាហ៍ ហើយ​ក៏អាច​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ផ្សេង​​ទៀត​ផង​ដែរ ហើយ​រូប​គេ​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ចុះ​កិច្ច​សន្យា​រយៈពេល​៥​ឆ្នាំ​។ សម្រាប់​លោក Pep Guardiola អ្នក​ចាត់​ការ​ទូទៅ​របស់ Man City ការ​ផ្ទេរ​នេះ នឹង​បញ្ចប់​ការ​ស្វែង​រក​អស់​រយៈពេល​ដ៏យូរ​លើ​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​ម្នាក់​ដើម្បី​ជំនួស​កន្លែង​របស់ , Sergio Aguero​។ Haaland គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើមម្នាក់ ក្រោយពី​​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១៣៤​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន​១៨២លើក និង​ជួយ​ឲ្យ​មិត្ត​រួមក្រុម​រក​បាន​៣៦​គ្រាប់​ផ្សេង​ទៀត​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian