បរទេស៖ លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​និយាយ​ថា នៅ​តែ​មាន​ការ​ជឿជាក់​ថា ក្រុម​ហងក្រហម​របស់​លោក​ យកឈ្នះ​លើ​ក្រុម Manchester City ដើម្បី​លើក​ពានក្រប​ខ័ណ្ឌ Premier League និង​រក្សា​ក្តីសង្ឃឹម​នៃ​ការ​ឈ្នះពាន​៤​ជាប្រវត្តិ​សាស្ត្រ​នៅ​រដូវកាល​នេះ​។

Man City បាន​បន្ថែម​ការ​នាំមុខ​របស់​ខ្លួន នៅលើ​កំពូល​តា​រាង រហូត​ដល់​ទៅ​៣ពិន្ទុ ហើយ​ក៏មាន​គ្រាប់​បាល់​ច្រើន​ជាង​ក្រុម Liverpool ចំនួន​​៤​គ្រាប់​ផង​ដែរ ក្រោយ​ពី​​ក្រុម Man City បានផ្តួលយក​ឈ្នះលើ​ក្រុម Newcastle ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃ​អាទិត្យ​។ ប៉ុន្តែ រយៈ​ពេល​១​ថ្ងៃ​មុន​នេះ ក្រុម Liverpool បាន​​​ជួប​ការ​ខកចិត្ត​នៅ​ពេល​ដែលពួក​គេ​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ១-១ ជា​មួយ​នឹងក្រុម Tottenham​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Klopp បាន​ច្រាន​ចោល​ការ​លើក​ឡើង​​នានា​ថា បច្ចុប្បន្ន លោក​គួរ​តែ​​ផ្តោត​លើ​ការ​សន្សំ​កម្លាំងកីឡាករ​របស់​ខ្លួន សម្រាប់​ការ​ប៉ះ​ជាមួយនឹងក្រុម Chelsea ក្នុង​ការ​ប្រកួត​ពាន FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​សៅរ៍ សប្តាហ៍​នេះ និង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ ជា​មួយ​នឹងក្រុម Real Madrid នា​ថ្ងៃ​ទី​២៨ ខែឧសភា។ ក្នុង​សន្និសីទសារ​ព័ត៌​មាន​ មុន​​ការ​ប្រកួត​ជាមួយនឹងក្រុម Aston Villa នៅ​​រាត្រីនេះ លោក Klopp បាន​ឲ្យដឹងថា៖ «លុះ​ត្រា​តែ​យើង​ទៅ​លែង​រួច ហេតុនេះ ហេតុអ្វី​យើង​គួរ​តែ​បំភ្លេច​ការជឿជាក់​? នោះ​គឺ​ជា​ចំណុច​ដែលយើង​នឹង​ធ្វើ​។ ពិតណាស់ វា​មិនទាន់​ចប់​នៅឡើយ​ទេ ពីព្រោះ​យើង​ទាំង២ នៅ​សល់​ការ​ប្រកួត​៣លើក​ដូចគ្នា​។ អ្វី​ដែល​ជាកង្វល់​របស់​ខ្ញុំ​នោះគឺ​ថា តើ​យើង​ឈ្នះ​ការ​ប្រកួត​ទាំង​៤លើក​យ៉ាង​ម៉េច​?»​៕

 

ប្រភព​ព័ត៌​​មាន៖ Channel News Asia