បរទេស៖ ក្រុម​ហង្ស​ក្រហម Liverpool នឹង​ខិត​ខំព្យា​យាម​រក្សា​ក្តី​សង្ឃឹម​នៃ​ការ​ប្រជែង​ដណ្តើម​ពាន​៤ នៅ​ក្នុងការ​ប្រកួត FA Cup វគ្គ​ផ្តា់ច​ព្រ័ត្រ​នៅថ្ងៃ​សៅរ៍ ជាមួយនឹងក្រុម Chelsea ដែល​សង្ឃឹម​ថា នឹង​ស្វាគមន៍​ម្ចាស់​កម្ម​សិទ្ធិ​ថ្មី​លោក Todd Boehly តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះនៅ​កីឡដ្ឋាន Wembley​។

Liverpool news: Michael Edwards PSG

ក្រុម​របស់​លោក Jurgen Klopp នៅ​សល់​ការ​ប្រកួត​៤លើក​ទៀត ក្នុង​ការ​ប្រជែង​របស់​ពួកគេ ដើម្បីក្លាយ​ជា​ក្រុម​អង់គ្លេស​ដំបូង​គេ​ក្នុង​ការ​ឈ្នះ​រាល់​ពាន​ធំ​ៗ​​ទាំង​៤ ក្នុង​រដូវកាល​តែ​មួយ​។ ពួកគេ​បានផ្តួល​ក្រុម Chelsea ​ដើម្បី​លើក​ពាន League Cup កាល​ពី​ខែកុម្ភៈ និង​បាន​ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន FA Cup និង​ក្រប​ខ័ណ្ឌ Champions League ដោយ​ពួកគេ​នឹង​ត្រូវ​ប៉ះ Real Madrid នៅថ្ងៃ​ទី​២៨ ខែ​ឧសភា​។ មិនមានក្លិប​អង់គ្លេស​ណាមួយ បាន​ស្ថិត​យ៉ាង​ប្រកៀក​ ក្នុង​ការ​ឆ្ពោះ​ទៅកាន់ការ​ឈ្នះ​ពាន​៤​បែប​នេះ​ឡើយ ប៉ុន្តែ Liverpool ដឹង​ថា ក្តី​សង្ឃឹម​នៃ​ការ​ឈ្នះពាន Premier League កំពុង​តែ​​ស្ថិត​ក្នុងភាព​ស្តួច​ស្តើង​។

Liverpool FC and Rangers fans warned not to travel for European finals  without tickets | The Independent

ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ គឺ​ជា​ការ​ជួប​គ្នា​ម្តង​ទៀត​ជាមួយនឹងក្រុម Chelsea ដែល​​ធ្វើ​បានយ៉ាងល្អ​ក្នុងការ​ប្រកួត​ដណ្តើម​ពាន League Cup វគ្គ​ផ្តាច់​ព្រ័ត្រ យ៉ាង​ស្វិត​ស្វាញ កាលពី​ខែកុម្ភៈ នៅ​មុន​ពេល​ក្រុម Liverpool បាន​ទទួល​ជ័យ​ជម្នះ​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​ក្នុងលទ្ធផល ១១-១០ ក្រោយ​ពី​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ០-០ នៅ​ម៉ោង​ធម្មតា​។ Liverpool និង Chelsea គឺ​ជាក្រុម​អង់គ្លេស​ដំបូង​គេ ដែល​​ជួប​គ្នា​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​ក្នុង​ស្រុក​​ទាំង​២​លើក បើ​គិត​ចាប់តាំងពី​ក្រុម Arsenal និង Sheffield Wednesday ធ្វើ​បាន​កាលពីឆ្នាំ​១៩៩៣​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia